Connect with us

ជីវិតកម្សាន្ដ

Jes និយាយត្រង់ៗ ក្រោយមានគេចាប់គូឲ្យស្រលាញ់ Baifern

បានផុស

នៅ

បន្ទាប់ពីសម្ដែងរឿងភាគថៃក្រោមចំណងជើងថា «​The Lady and Her Lovers ឬផ្កាមាសប្រែនិស្ស័យ» តារាសម្ដែង Jes jespipat និង​ Baifern Pimchanok ត្រូវបានទស្សនិកជនជាច្រើនចាប់គូចង់ឲ្យស្រលាញ់គ្នាពិតៗមិនមែនតែក្នុងសាច់រឿងនោះទេ។ នេះស្របពេលដែលអ្នកទស្សនាជាច្រើនបានដឹងថាក្នុងចំណោមតួប្រុសទាំងអស់ Jes សក្តិសមជាងគេបង្អស់។

យ៉ាងណាក៏ដោយមិនបង្អ់យូរឡើយតាតាប្រុសវ័យ៣២ឆ្នាំរូបនេះ បាន​ចេញមកនិយាយត្រង់ៗនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាច្រើន ដែលបានកាលពីមុនសួរសេញដោលពីទំនាក់ទំនងរបស់រវាង Baifern។ Jes បានឆ្លើយថា «​យើង​ពិត​ជា​មិត្ត​នឹង​គ្នាពិតមែន! ប្រសិនបើអ្នកគ្រប់គ្នាពិតជាចង់ឃើញពួកយើងសហការគ្នាលើការងារណាមួយទៀត សូមកុំដាក់សម្ពាធអ្វីទាំងអស់។ មិនថា Baifern មិនថាជាខ្ញុំទេ សុទ្ធតែចង់បានភាពងាយស្រួល ហើយក៏មិនមានអារម្មណ៍តានតឹងពេកទេ។ យ៉ាងណា ក៏អរគុណដល់អ្នកគាំទ្រពួកយើងទាំងពីរ​ដែលផ្គូផ្គងយើងទាំងពីរកន្លង»។

ទោះបីជាយ៉ាងណា បន្ទាប់ពីចំណងស្នេហ៍ ៤ឆ្នាំរវាងលោក និង Vill បែកបាក់គ្នាតួឯកប្រុសរូបនេះតែងតែត្រូវគេផ្គូផ្គងជាមួយតារាស្រីដែលខ្លួនធ្លាប់សម្ដែងភាពយន្តរួមគ្នា។ ប៉ុន្តែកន្លងមកលោក តែងតែបដិសេធថាត្រឹមជាមិត្តរួមការងារប៉ុណ្ណោះមិនមានអ្វីលើសពីនេះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង  ស្រីល័ក្ខ

ចុចអាន៖ជម្លោះកាន់តែតានតឹង លោកណាវ៉ាត់ចង់ប្ដឹងខាងមីយ៉ាន់ម៉ា រឿងចោទថាទទួលលុយ ២៥០០០ដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម