ជីវិតកម្សាន្ដ
មិនមែនតែមីយ៉ាន់ម៉ាទេ ម្ចាស់ជ័យលាភី MGI ៣រូបផ្សេងទៀត ក៏ធ្លាប់ដកហូតតំណែង
បេក្ខនារីជនជាតិមីយ៉ាន់ម៉ា Thae Su Nyein ដើមឡើយជាជ័យលាភីលេខ២ក្នុងកម្មវិធីប្រកួត Miss Grand International ក្នុងឆ្នាំនេះ ប៉ុន្តែត្រូវដកហូតតំណែង ហើយនេះជាលើកទី៤ហើយ ដែលបេក្ខនារីម្នាក់ត្រូវបានដកហូតតំណែងក្នុងកម្មវិធីប្រកួតសម្រស់។
ស្ថាប័ន MGI បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃចន្ទថា ខ្លួនបានដកហូតតំណែងរបស់ Thae ដោយលើកឡើងពីអាកប្បកិរិយាមិនសមរម្យ ជាហេតុផលនៃការសម្រេចចិត្តនេះ។ យ៉ាងណាក៏ដោយ មុនពេលបវរកញ្ញាមីយ៉ានម៉ាត្រូវលោកណាវ៉ាត់ដកហូតតំណែង បវរកញ្ញាដែលជាប់ជ័យលាភីបីនាក់ផ្សេងទៀតក៏ត្រូវបានទម្លាក់ពីតំណែងផងដែរ។
១ នាង Anea Garcia នៃសាធារណរដ្ឋ Dominican ម្ចាស់ជ័យលាភី MGI ឆ្នាំ២០១៥
នាង Anea Garcia មកពីសាធារណរដ្ឋ Dominican ដែលគ្រងមកុដ MGI ឆ្នាំ២០១៥ ត្រូវបានដកហូតដំណែង ៥ខែក្រោយមក ដោយសារតែនាងមិនអាចបំពេញទំនួលខុសត្រូវរបស់នាង។ យោងតាមសារព័ត៌មាន Daily Mail អនុប្រធានកម្មវិធីប្រកួតលោកស្រី Teresa Chaivisut បាននិយាយថា ខណៈពេលដែលស្ថាប័នជឿថា Garcia គឺជាអ្នកឈ្នះដែលសក្តិសម នាងបានតស៊ូដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជារាជិនីសម្រស់។
អនុប្រធានកម្មវិធីប្រកួតបានពន្យល់ថា “ជាដំបូង ការសិក្សារបស់នាងកំពុងដំណើរការ ដែលធ្វើឲ្យយើងពិបាកក្នុងការកំណត់ពេលសកម្មភាពរបស់នាង។ ច្រើនដង យើងត្រូវរៀបចំកាលវិភាគឡើងវិញ លុបចោលព្រឹត្តិការណ៍ ផ្លាស់ប្តូរ ឬបាត់បង់ជើងហោះហើរអន្តរជាតិ។ ជាពិសេស Garcia ទាមទារយ៉ាងខ្លាំង តែងតែសុំរបស់ដែលមិនត្រូវបានសន្យា ឬជាផ្នែកមួយនៃកិច្ចសន្យាដែលនាងបានចុះហត្ថលេខា។ ក្រោយមកទើប Garcia តំណាងឲ្យប្រទេសអូស្ត្រាលីត្រូវជ្រើសរើសជាអ្នកជំនួសតំណែងរបស់នាងសម្រាប់ពានរង្វាន់ឆ្នាំ ២០១៥។
២ Claire Elizabeth Parker តំណាងអូស្ត្រាលី ជាអ្នកជំនួសតំណែង MIG ឆ្នាំ២០១៥
Parker ដែលត្រូវជ្រើសរើសឲ្យជំនួស Garcia ប៉ុន្តែក្រោយមកនាងត្រូវដកហូតតំណែងនៅឆ្នាំ ២០១៩ បន្ទាប់ពីនាងបានចុះឈ្មោះចូលរួមប្រកួតបវរកញ្ញាចក្រវាល។ MGI បានប្រកាសនៅលើ Facebook ថា Parker បានពិភាក្សាអំពីការចូលកម្មវិធីប្រកួតមួយផ្សេងទៀតជាមួយពួកគេ ហើយទោះបីជាពួកគេបានលើកឡើងថាសកម្មភាពនេះមិនសមរម្យសម្រាប់តំណែងបច្ចុប្បន្នរបស់នាងក៏ដោយ ក៏នាងបានសម្រេចចិត្តបន្តគម្រោងរបស់នាង។
៣ Yuvna Rinishta ជនជាតិ Mauritius លំដាប់រងលេខ ៥ នៃ MGI ឆ្នាំ២០២២
បីថ្ងៃបន្ទាប់ពីការជាប់ជាបវរកញ្ញាឆ្នាំ ២០២២ ស្ថាប័ន MGI បានប្រកាសនៅលើ Facebook ថា Rinishta បានសម្រេចចិត្តលាលែងពីតំណែងជាបេក្ខនារីលំដាប់ទី៥ ដោយលើកឡើងពីអសមត្ថភាពក្នុងការចុះកិច្ចសន្យា និងបំពេញភារកិច្ចរបស់ខ្លួន។ បន្ទាប់មកតំណែងរបស់ Rinishta ត្រូវបានប្រគល់ទៅឲ្យ Roberta Angela Tammondong មកពីប្រទេសហ្វីលីពីន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្លោះកាន់តែតានតឹង លោកណាវ៉ាត់ចង់ប្ដឹងខាងមីយ៉ាន់ម៉ា រឿងចោទថាទទួលលុយ ២៥០០០ដុល្លារ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?