Connect with us

ជីវិតកម្សាន្ដ

ស្វាមីពិធីការិនីអ្នកនាង ប៉ែន ស្រីពេជ្រ ធ្វើតេស្ដេវិជ្ជមានកូវីដ១៩ ខណៈនាង​កំពុងតាមដាន​សុខភាព

បានផុស

នៅ

ស្វាមីពិធីការិនីប្រចាំហង្សមាស​ អ្នកនាង ប៉ែន ស្រីពេជ្រ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​ជំងឺ​កូវីដ​១៩ ដែលខណៈ​ពេល​នេះអ្នកនាង​កំពុងតែរង់ចាំលទ្ធផលតេស្ដ ហើយអ្នកនាង​បាននិងកំពុងធ្វើចត្តាឡីស័កខ្លួនឯងផងដែរ។

May be an image of 2 people, people standing, indoor and text that says 'GWEDDING'
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបង្ហោះរបស់ពិធីការិនីរូបនេះ បានឲ្យ​ដឹងថា ជម្រាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយាលោក ឆេង ពន្លក នេត្រា នាង​ខ្ញុំនិងស្វាមីបានធ្វើតេស្ដ រកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផលគឺ ស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន​ ហើយបានបញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ​ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្តការធ្វើរចត្តាឡីសក័នៅផ្ទះ១៤ថ្ងៃ ដើម្បីបន្តតាមដាននាងខ្ញុំនឹងស្វាមីសូមអរគុណបងប្អូនដែលសួរសុខទុក្ខរបស់ពួកខ្ញុំ​។

គួររំលឹកផងដែរថា គិតមកដល់ពេលនេះ ផលិតកម្មហង្សមាស មានអ្នកឆ្លងជំងឺកូវីដជាច្រើនរួមមាន អ្នកដឹកនាំថតស្ពត ទីតូ លោក ណុប បាយ៉ារិទ្ធ អ្នកនាង កែវ ច័ន្ទនិមល និង គ្រួសារ អ្នកនាង សុគន្ធ និសា កញ្ញាវីឌី ណែត និង​អ្នក​ជាប់​ពាក់ព័ន្ធដោយផ្ទាល់ ដោយប្រយោលជាច្រើននាក់ទៀត កំពុង​តាមដានសុខភាព រួម​ទាំង​ដាក់ខ្លួនធ្វើចត្តាឡីស័ក១៤ថ្ងៃ៕

អត្ថបទ៖ ផានិត

សូមចុចអាន៖ ផ្លូវការ! ​ម្ដាយ​កញ្ញា វី ឌីណែត ត្រូវ​ឡាន​ពេទ្យ​មក​យក​ពី​ផ្ទះ​ ក្រោយរកឃើញឆ្លងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម