Connect with us

ជីវិតកម្សាន្ដ

វណ្ណដា ថា ខ្លួនមានឈាមខ្មែរ រំភើបបានសម្តែងជូនប្រជាជនខ្មែរ នៅលើទឹកដីខ្មែរ

បានផុស

នៅ

កំពូល​តារា​ចម្រៀង​រ៉េប លោក វណ្ណដា និង​សិល្បករ​រួម​អាជីព​សិល្បៈ​បាន​បង្ហាញ​វត្តមាន​យ៉ាង​កក្រើក​កាល​ពីល្ងាច​ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៤ នៅ​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះ​ដែរ គឺគេ​ឃើញ​មាន​ការ​​សម្ដែង​យ៉ាង​អស្ចារ្យ​ពី​សំណាក់​សិល្បករ-សិល្បការិនី ជា​ច្រើន​រូប​ជា​មួយភាពសប្បាយរីករាយ។ ចំពោះពិធី​បើកកីឡាជាតិលើកទី៤ និង​កីឡា​ជាតិ​ជនពិការ​លើកទី២ គឺបាន​ប្រព្រឹត្តិ​ទៅយ៉ាង​រលូន និង​​អស្ចារ្យ​បំផុត​ជាមួយ​ការ​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ព្រម​ទាំង​ការសម្តែង​ដ៏កក្រើកពី​សំណាក់​តារា​ចម្រៀង​ល្បីៗ​ប្រចាំប្រទេសកម្ពុជា​ដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

ដោយឡែក​ចាប់អារម្មណ៍ លើតារាល្បីៗ​ប្រចាំផលិត កម្ម “បារមី” ឯណោះ​វិញគឺទទួលបានការគាំទ្រ និង​អបអរ​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ទស្សនិកជន​ក៏ដូចអ្នកគាំទ្រ​ផងដែរ​នៅក្រោមការសម្តែង-ច្រៀងទាំងដំណក់ភ្លៀងធ្លាក់។ កាន់តែ​ពិសេសថែមទៀតគឺ ការសម្តែង និងច្រៀងលើឆាកតែមួយរវាង​តារារ៉េប លោក វណ្ណដា, លោក វណ្ណថាន ,លោក នរិទ្ធ បាន​ប៉ះជាមួយ​នឹង​ប្អូនៗ​រួមទ្រនំសិល្បៈ​ យូ​ហៃ​ និង​កញ្ញា រ៉េត ស៊ូហ្សាណា ជា​លើកដំបូងទៀតផង។

ទោះបីយ៉ាង​ណា​បន្ទាប់​ពី​បញ្ចប់​ការ​ចម្រៀង និង​សម្តែង​កំពូលតារាចម្រៀង​រ៉េប​លោក វណ្ណដា បានបង្ហាញ​អារម្មណ៍រំភើប​របស់ខ្លួនដូច្នេះថា “មានឈាមខ្មែរ សម្តែង​​ជូនបងប្អូនប្រជាជនខ្មែរ នៅ​លើទឹកដីខ្មែរ”។ តាមរយៈ​ខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់​តែ​រំភើប និង​សរសើរ​ចំពោះ​ឆន្ទ:​តារាចម្រៀងលោក វណ្ណដា ក្នុង​នាម​ជា​តារា​ចម្រៀងល្បី​ប្រចាំប្រទេសកម្ពុជា។

លោកបន្តថា «ខ្ញុំសូមអរគុណ​ទៅដល់គណៈកម្មការកីឡាជាតិដែលបានផ្តល់កិត្តិយសដល់រូប ខ្ញុំបាទ​បានឡើង​សម្តែងនៅពិធី​បើកការប្រកួតកីឡាជាតិលើកទី៤ និង​កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដ៏អស្ចារ្យ។ សូមអរគុណ​ពុកម៉ែ​បងប្អូន​ទាំងអស់​ចំពោះ​ការគាំទ្រដ៏ខ្លាំងក្លាមួយ​​នេះ ថាមពល និងសំឡេង​ហ៊ោ​​របស់អ្នកទាំង​អស់គ្នាគឺជា​កម្លាំងចិត្តដ៏អស្ចារ្យមួយ​សម្រាប់​សិល្បករ -សិល្បការិនី ក៏ដូចជា​កីឡាករ​កម្ពុជា​ត្រៀមប្រកួតទាំងអស់ផងដែរ»។

សូមបញ្ជាក់ថាលោក វណ្ណដា ត្រូវបានគេចាត់ទុកថា​ជា តារាចម្រៀង​រ៉េបវ័យ​ក្មេង​ដែល​បច្ចុប្បន្ន​កំពុង​សាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបាន​ធ្វើ​ឲ្យ​ប្រទេសជិត ខាងជាច្រើន​បានស្គាល់ពី​តម្លៃសិល្បៈ​នៅកម្ពុជា​ព្រោះលោក​តែងនាំ​យក​វប្បធម៌ អរិយធម៌​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើឆាក​អន្តរជាតិ​ឲ្យពិភពលោក​បានដឹង និងទទួលស្គាល់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម