ជីវិតកម្សាន្ដ
សួ វិចិត្រ រំភើប ក្រោយដឹងលទ្ធផលប្អូនស្រីប្រឡងជាប់បាក់ឌុបនិទ្ទេស D
តារាចម្រៀង លោក សួ វិចិត្រ ដែលជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ បានសម្តែងក្តីរំភើបខ្លាំង បន្ទាប់ពីដឹងលទ្ធផលរបស់ប្អូនស្រីប្រឡងជាប់បាក់ឌុបនិទ្ទេស D។
ក្នុងនាមជាបងប្រុស តារាចម្រៀង សួ វិចិត្រ បានបង្ហាញការសប្បាយចិត្តខ្លាំង ដោយពោលពាក្យថា លទ្ធផលបាក់ឌុបរបស់ប្អូនស្រីលោក គឺ និទ្ទេស D ដោយមុខវិជ្ជាខ្មែរគាត់បាននិទ្ទេស B ហើយកាលលោកប្រឡងក៏ជាប់ដោយសារមុខវិជ្ជាខ្មែរផងដែរ។
លោក សួ វិចិត្រ បានរម្លឹកអារម្មណ៍របស់ខ្លួនថា លោកខំចិញ្ចឹមអស់លុយច្រើនណាស់ និងជេរឡើងបះសក់ ហើយដាស់តឿនឲ្យខំរៀន ព្រោះចង់ឲ្យប្អូនល្អ កាលលោកនៅរៀនគឺវេទនាណាស់ ធ្វើសន្តិសុខផង លេងភ្លេងផង អត់ងងុយ ឈឺ គ្មានទាំងលុយដេកពេទ្យផង តែលោកនៅតែប្រឡងជាប់។
តារាចម្រៀងលោក សួ វិចិត្រ បញ្ជាក់បន្ថែមថា លោកគ្មានអ្វីចែកឲ្យទេ តែខ្លួនមានលុយទុកឲ្យប្អូនរៀន ហើយគ្រួសារលោកក្រយូរហើយ ដូច្នេះត្រូវកែប្រែប្រវត្តិសាស្ត្រគ្រួសារឲ្យបាន។ ពួកលោកអាចធ្វើបាន ពេលនេះគ្រាន់តែឮដំណឹងភ្លាម លោករីករាយណាស់ខំបន្តទៀតនៅសាកលវិទ្យាល័យ។
លោក សួ វិចិត្រ បច្ចុប្បន្នត្រូវបានគេមើលឃើញថា អាជីពសិល្បៈរបស់លោកកំពុងតែមានទីផ្សារចេញច្រៀងច្រើនគួរសម។ ពិតណាស់ កាលពីរាត្រីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាប្រុសរូបនេះ បានសម្រេចនូវក្ដីស្រមៃរបស់ខ្លួនដែលបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best Cambodia រដូវកាលទី ១ ក្រោយពីធ្វើការប្រឡងប្រជែងនឹងបេក្ខភាពខ្លាំងៗ ជាច្រើនវគ្គនោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម១ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ