ជីវិតកម្សាន្ដ
លោកណាវ៉ាត់ ទម្លាយក្រោយឆាក Miss Grand មីយ៉ានម៉ាថា មានជម្លោះនិងពុករលួយច្រើន
កាលពីពេលថ្មីៗនេះ វិស័យសម្រស់លំដាប់អន្តរជាតិបានធ្វើឲ្យកក្រើកសារជាថ្មី នៅពេលដែលលោកណាវ៉ាត់ ប្រធាន Miss Grand International (MGI) ស្រាប់តែចែករំលែកព័ត៌មានមិនធ្លាប់មានពីមុនមក អំពីជ្រុងលាក់បាំងរបស់ Miss Grand មីយ៉ាន់ម៉ា។
ជាក់ស្តែង បើតាមការចុះផ្សាយរបស់កាសែតថៃរ៉ាត់ លោកណាវ៉ាត់បានបង្ហាញមុខក្នុងកម្មវិធីមួយ ដោយទម្លាយរឿងជម្លោះមួយចំនួនដែលកើតឡើងពីក្រោយឆាក។ ខ្លឹមសារទាក់ទងនឹងការរក្សាសិទ្ធិនិងការជ្រើសរើសអ្នកជាប់ចំណាត់ថ្នាក់២ នៅ MGI 2024។

ដូច្នោះហើយ លោកបានចែករំលែកអំពីសម្ពាធដែលកើតចេញពីការចរចាមិនជោគជ័យជាមួយដៃគូមីយ៉ាន់ម៉ា។ ទោះបីជាពួកគេបានព្យាយាមរក្សាទំនាក់ទំនង និងរៀបចំការប្រកួតប្រជែងដោយសន្តិវិធីក៏ដោយ ក៏ភាគីមីយ៉ាន់ម៉ានៅតែធ្វើការទាមទារ និងមតិប្រឆាំង។ ជាពិសេស លោកណាវ៉ាត់ ក៏បានលាតត្រដាងពីការលេចមុខមិននឹកស្មានដល់ពីភាគីទីបី។ តាមការរៀបរាប់របស់លោកថា តួចម្លែកនេះមើលទៅដូចជាអង្គការម៉ាហ្វីយ៉ា។
ប្រធាន MGI រូបនេះបាននិយាយថា ពួកគេដាក់សម្ពាធលើការចរចាដែលធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រ។ នេះជាលើកទីមួយហើយក្នុងជីវិតរបស់គាត់ ដែលជួបស្ថានការណ៍បែបនេះ ហើយគាត់បានស្នើឲ្យដកតួអង្គនោះចេញ ដើម្បីបន្តការចរចា ប៉ុន្តែមិនបានជោគជ័យ។
មិនឈប់ត្រឹមនេះ លោកក៏បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពី Nini (MG Myanmar 2023) នៅពេលដែលនាងធ្លាប់បានចែករំលែកអំពីបញ្ហាជាមួយនាយកប្រទេស ដោយសារតែនាងបដិសេធសំណើរដែលមិនសមរម្យមួយចំនួនពេញការប្រកួត។ បន្ទាប់ពី Nini ជាប់ជាបរកញ្ញា នាយកប្រទេសមីយ៉ាន់ម៉ាបានស្នើសុំឲ្យបង់ប្រាក់សួយសារបន្ថែមទៀត ទោះបីជាការពិតនាងមិនមានកាតព្វកិច្ចបែបនេះក៏ដោយ។ រឿងនេះត្រូវបានគេនិយាយថា ធ្វើឲ្យ Nini និងនាយកប្រទេសឈ្លោះគ្នាយ៉ាងខ្លាំង រហូតឈានដល់ការបែកបាក់គ្នា ។
បន្ថែមពីលើនេះ បញ្ហាទាក់ទងនឹងការគាំទ្រហិរញ្ញវត្ថុក្នុងការប្រកួតប្រជែង ក៏ត្រូវបានលោកណាវ៉ាត់លើកឡើងដែរ។ គណបក្សជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា សុខចិត្តចំណាយប្រាក់យ៉ាងច្រើន ដើម្បីឲ្យបេក្ខជនរបស់ខ្លួនឈ្នះ។ មានសូម្បីតែពាក្យចចាមអារ៉ាមថាពួកគេបានធ្វើការវិនិយោគហិរញ្ញវត្ថុដ៏ធំជាមួយនឹងការប្តេជ្ញាចិត្តដើម្បី ឈ្នះយ៉ាងប្រាកដដើម្បីតែមកុដ។ ជម្លោះទាំងនេះបានធ្វើឲ្យលោកណាវ៉ាត់ គិតឡើងវិញនូវដំណើរការនៃការធ្វើការជាមួយដៃគូបរទេស។
យ៉ាងណាមិញ នៅវគ្គចុងក្រោយនេះ តាមទស្សនៈរបស់អ្នករៀបចំកម្មវិធី លោក ណាវ៉ាត់ក៏បានចែករំលែកដោយស្មោះត្រង់នូវចក្ខុវិស័យ និងបំណងប្រាថ្នាចង់អភិវឌ្ឍ Miss Grand ឲ្យក្លាយជាកន្លែងកម្សាន្តដ៏សំខាន់សម្រាប់សម្រស់ទូទាំងពិភពលោក។ ទោះបីជាទទួលស្គាល់ថាការរក្សាបាននូវភាពយុត្តិធម៌ក្នុងបរិយាកាសប្រកួតប្រជែងបែបនេះមិនងាយស្រួលក៏ដោយ ក៏លោកនៅតែជឿជាក់លើការអភិវឌ្ឍន៍ និងការរីករាលដាលនៃតម្លៃនៃការប្រកួតប្រជែង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនមែនតែមីយ៉ាន់ម៉ាទេ ម្ចាស់ជ័យលាភី MGI ៣រូបផ្សេងទៀត ក៏ធ្លាប់ដកហូតតំណែង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ