ជីវិតកម្សាន្ដ
Han So Hee ត្រូវគេរកឃើញថា បន្លំអាយុពិតប្រាកដ
ដោយសារតែមានការចោទប្រកាន់ថា តារាសម្ដែង Han So Hee បានបន្លំអាយុពិត នៅថ្ងៃទី ៣១ ខែតុលា ផលិតកម្ម 9ato Entertainment បានពន្យល់ពីមូលហេតុដែលនាងត្រូវបានចុះបញ្ជីថាកើតក្នុងឆ្នាំ ១៩៩៤ នៅពេលដែលថ្ងៃខែឆ្នាំកំណើតពិតប្រាកដគឺក្នុងឆ្នាំ ១៩៩៣។
ស្លាកដដែលបានសរសេរថា “នៅពេលដែលនាងរៀនថ្នាក់ទី៤ដោយសារតែបញ្ហាផ្លូវច្បាប់របស់ម្តាយ Han So Hee ត្រូវបានគេបង្ខំឲ្យ ផ្លាស់ទៅ Ulsan បន្ទាប់មកនាងបានចំណាយពេលមួយឆ្នាំនៅផ្ទះ ដោយមិនអាចបន្តការសិក្សារបស់ខ្លួនបាន ហើយបន្ទាប់ពីម្តាយរបស់នាងត្រូវបានជាប់គុក នាងបានត្រលប់ទៅ Wonju ហើយចុះឈ្មោះចូលរៀនវិញនៅថ្នាក់ទី៤ ។
វាហាក់បីដូចជាដំណើរការនៃការចុះឈ្មោះចូលរៀនឡើងវិញ បានបណ្តាលឲ្យមានការលាយបញ្ចូលគ្នានៃអាយុរបស់ Han So Hee ។ រឿងនេះកើតឡើងដោយសារការចោទប្រកាន់ពីការក្លែងបន្លំរបស់ម្តាយនាង ដែលមានន័យថានាងអាចបន្តការសិក្សាបានតែមួយឆ្នាំក្រោយមក។ ពីមុនម្តាយរបស់ Han So Hee ត្រូវបានគេស្គាល់ថាជានាង Shin ត្រូវបានចាប់ខ្លួនពីបទបើកល្បែងស៊ីសងខុសច្បាប់។
នៅពេលនោះ ភ្នាក់ងាររបស់ Han So Hee បាននិយាយថា «បញ្ហាដែលទាក់ទងនឹងម្តាយរបស់ Han So Hee គឺជាបញ្ហាផ្ទាល់ខ្លួនដែលបង្កឡើងដោយម្តាយ។ Han So Hee មានការសោកស្ដាយជាខ្លាំង ដែលបានដឹងពីរឿងនេះតាមរយៈព័ត៌មាន។ យើងចង់បញ្ជាក់ឲ្យច្បាស់ថា ឧបទ្ទវហេតុនេះគឺ មិនពាក់ព័ន្ធនឹងតារាស្រីទាំងស្រុងនោះទេ ហើយគឺដោយសារតែទង្វើឯកតោភាគីរបស់ម្ដាយនាង យើងសូមអភ័យទោសចំពោះការចែករំលែកព័ត៌មានមិនស្រួលដែលជារឿងផ្ទាល់ខ្លួន ជាជាងទាក់ទងនឹងការងាររបស់នាង»។
លើសពីនេះ Han So Hee ធ្លាប់បានបើកចំហរអំពីស្ថានភាពគ្រួសាររបស់នាង អំឡុងពេលមានជម្លោះកាលពី ៤ ឆ្នាំមុនដោយនិយាយថា “ខ្ញុំបានធំធាត់ជាមួយជីដូនរបស់ខ្ញុំតាំងពីអាយុ ៥ ឆ្នាំបន្ទាប់ពីឪពុកម្តាយរបស់ខ្ញុំលែងលះគ្នានិងមិនមានទំនាក់ទំនងជាមួយម្តាយរបស់ខ្ញុំប៉ុន្តែខ្ញុំបានបញ្ចប់សងបំណុលរបស់នាង»។ ថ្មីៗនេះ ម្តាយរបស់តារាស្រីរូបនេះ ត្រូវបានគេរាយការណ៍ថា បានសុំលុយនាងម្តងទៀតដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jin ទម្លាយថា BTS ធ្លាប់ត្រូវគេបោកប្រាស់ទំនុកចិត្តកាលពី១០ឆ្នាំំមុន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ