Connect with us

ជីវិតកម្សាន្ដ

៤ ចំណុច អ្នកគាំទ្រមើលឃើញ លោក ទេព រិន្ទដារ៉ូ ស័ក្ដិសមបំផុតសម្ដែងតួអង្គជាក្សត្រ

បានផុស

នៅ

លោក ទេព រិន្ទដារ៉ូ តារា​សម្ដែង​ភាពយន្ត​ជើងចាស់​ដ៏​ល្បីឈ្មោះ និង​មាន​ភាព​លេចធ្លោ​លើ​វិថី​សិល្បៈ​នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៨០ និង ៩០ រួម​ជំនាន់​ជាមួយ​អ្នកនាង អម្ពរ ទេវី ដែល​ជា​ដៃគូ​សម្ដែង​ដ៏​ស័ក្ដិសម​បំផុត​នៅ​សម័យ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​បច្ចុប្បន្ន​តារា​ភាពយន្ត​ជើងចាស់​រូប​នេះ​មាន​វ័យ​កាន់តែ​ច្រើន​ហើយ​ក្តី តែ​សម្រាប់​ទីផ្សារ​សិល្បៈ លោក ទេព រិន្ទដារ៉ូ នៅតែ​ច្បាម​ឱកាស​បាន​ច្រើន​មិន​ចុះ​ថមថយ​ឡើយ។ អ្វី​ដែល​កាន់តែ​ពិសេស​ថែមទៀត ត្រូវ​បាន​ទស្សនិកជន​អ្នកគាំទ្រ​មើល​ឃើញ​ថា លោក រិន្ទដារ៉ូ មាន​លក្ខណៈ​ពិសេស ៤ យ៉ាង ស័ក្ដិសម​បំផុត​ក្នុង​ការ​សម្ដែង​តួអង្គ​ជា​ក្សត្រ។

ជាក់ស្ដែង​ថ្មីៗ នេះ មាន​ការ​ចែករំលែក​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ដោយ​មាន​ខ្លឹមសារ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ធំៗ សំខាន់ៗ នីមួយៗ តួអង្គ​ក្សត្រ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​ជា​បុគ្គល​ទី​មួយ​ដែល​ទស្សនិកជន​ចង់​មើល​ឃើញ និង​តាម​សម្លឹង​មើល​មុនគេ។

ប្រភព​បាន​បញ្ជាក់​ថា «ដោយឡែក ខ្ញុំ​ឃើញ​ថា លោក​ពូ​រ៉ូ ពិតជា​ស័ក្ដិសម​ជា​តួអង្គ​ក្សត្រ​ខ្លាំង​ណាស់​ក្នុង​ការ​សម្ដែង​នា​ព្រឹត្តិការណ៍​វប្បធម៌​នានា​កន្លងៗ មក ព្រោះ ទី១.វ័យ​លោកពូ​ពេល​គ្រង​ឈុត​ក្សត្រ​ស៊ីគ្នា​ទៅ​នឹង​អាយុ​អង្គ​ក្សត្រ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យកាល​អង្គរ​រុងរឿង។ ទី២.មុខ​លោកពូ​គ្រង​មកុដ​ហើយ​ទឹកមុខ​បង្កប់​ដោយ​មេត្តាធម៌​ទោះ​ក្នុង​ឈុត​កាច​ក៏​សម​ជា​ក្សត្រ​មាន​ហេតុ​មាន​ផល​មាន​ចិត្ត​មេត្តា​បង្កប់​ក្នុង​ទឹកមុខ​របស់​គាត់​(មុខ​អត់​កោងកាច អត់​ឈ្លើយ)។ ទី៣.​កម្ពស់​រាងរៅ​លោកពូ ស៊ីគ្នា​ជាមួយ​តួអង្គ​ក្សត្រិយ៍ មាឌ​សម​ល្មម មិន​ចាំ​តែ​សាច់ដុំ​កង់ៗ តែ​ឈរ​ក្បែរ​តួ​ស្រី​មិន​សម​នោះ​ទេ។ ទី៤.កាយវិការ និង​ទេពកោសល្យ​សម្ដែង​ក្សត្រ​ចំ​ក្សត្រ រឹងមាំ មិន​ច្រងេងច្រងាង​ប្រឹងៗ។ បើ សោកសៅ​ចំ​សោកសៅ ទឹកមុខ​បៀម​ទុក្ខ​ព្រួយ​មិន​ប្រឹងៗ​(​ស្នេហា​ចំ​ស្នេហា​មាន​ស្នេហ៍មុខ​)»។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដដែល​បាន​និយាយ​ទៀត​ថា ទាំងនេះ​ជា​ទេពកោសល្យ​សម្ដែង​រាប់​ឆ្នាំ​របស់​គាត់​ដែល​យើង​មើល​មក​គឺ​ដាក់​ពិន្ទុ​គាត់​នៅ​លើ​គេ​ក្នុង​ចំណោម​តួ​ជាច្រើន​រួច​ទៅ​ហើយ ដូចនេះ​ទើប​មិន​សូវ​មាន​ចំណុច​ឆ្គង និង​តាម​ចាប់​កំហុស​គាត់​ពេល​សម្តែង​ម្តងៗ​(​សាំ​ភ្នែក ទុកចិត្ត​)។

អ្នកគាំទ្រ​បន្ថែម​ថា «ខ្ញុំ​ដឹង​ថា ព្រឹត្តិការណ៍​វប្បធម៌​នីមួយៗ ចំណាយ​ថវិកា ​ពេលវេលា និង​ទឹកចិត្ត ការ​លះបង់​របស់​សិល្បករ​គ្រប់រូប​ច្រើន​ណាស់ ក៏​សូម​អរគុណ​យ៉ាង​អនេក ហើយ​នេះ​គ្រាន់​ជា​មតិ​យោបល់​ក្នុង​ន័យ​ស្ថាបនា និង​ដោយ​ការ​ស្រលាញ់​របស់​ទស្សនិកជន​មួយ​រូប និង​ក្នុងនាម​ជា​អ្នកគាំទ្រ​ព្រឹត្តិការណ៍​វប្បធម៌​មួយ​រូប​ប៉ុណ្ណោះ»។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​លើក​ឡើង​ស្រដៀង​ៗ គ្នា ថា លោក ទេព រិន្ទដារ៉ូ បើ​គាត់​សម្ដែង​ជា​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ពិតជា​សក្ដិសម​ណាស់។

សូម​បញ្ជាក់​ដែរ​ថា លោក ទេព រិន្ទដារ៉ូ គឺជា​តារា​ជើង​ចាស់​មួយ​រូប​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផ្នែក​សម្ដែង​អស់​រយៈពេល ៣ ទសវត្សរ៍​ជាង​មក​ម្ល៉េះ និង​មាន​ប្រជាប្រិយភាព​មិន​រីងស្ងួត​មក​ដល់​សព្វថ្ងៃ។ លោក​ក៏​តែង​ទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ខ្លាំង​ចំពោះ​សមត្ថភាព និង​ភាព​រួសរាយ​រាក់ទាក់​អ្នក​នៅ​ជុំវិញ​ខ្លួន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ វិនាទី មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៤ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៥ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម