Connect with us

ជីវិតកម្សាន្ដ

ពីតារាស្រីកូរ៉េមានសម្រស់ស្អាតដាច់គេ Seo Woo ក្លាយជាជាតួត្រូវទស្សនិកជនបំភ្លេចចោល

បានផុស

នៅ

ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​លំយោល​ដែល​បាន​បង្កើត​តារា​ស្រី​ដែល​មាន​ទេពកោសល្យ​រាប់​ជំនាន់​មិន​អស់។ ជាពិសេស ស្ថិត​ក្នុង​​សម្រស់​យិនស៊ិន Seo Woo ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​តាម​កញ្ចក់​ទូរទស្សន៍​​ភ្ញាក់​ផ្អើលជាមួយនឹងសម្រស់លេចធ្លោ​ ដែល​ទាក់ទាញ​ភ្នែក​មហាជនជាច្រើន។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះតារាស្រីកូរ៉េបែរជាលែងល្បី និងលែអមានអ្នកចាប់អារម្មណ៍លើរូបនាងទៀតហើយ។

កាលពីមុន សម្រស់របស់នាងធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍លើវេទិកាអនឡាញកាលពីដើមទសវត្សរ៍ឆ្នាំ ២០១០ ដែលប្រព័ន្ធផ្សព្វផ្សាយពេញចិត្តនឹងហៅនាងថា តុក្កតាមានជីវិតពិត។ ជាមួយនឹងអត្ថប្រយោជន៍នៃរូបរាងដ៏លេចធ្លោ ពិតណាស់គ្មាននរណាម្នាក់ដែលមិននិយាយអំពីសម្រស់របស់នាងសូម្បីតែម្នាក់ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងស្រី Seo Woo ឈ្មោះពិត Kim Moon Joo កើតនៅឆ្នាំ ១៩៨៥ ទស្សនិកស្គាល់នាងតាមរយៈរឿងភាគទូរទស្សន៍ដូចជា៖ Cinderella’s Stepsister, If tomorrow comes, Glass mask, The King’s daughter Soo Baek Hyang ជាដើម។ ចំណែកឯភាពយន្ដ Cinderella’s Stepsister បានចូលរួមចំណែកធ្វើឲ្យឈ្មោះរបស់ Seo Woo មានភាពល្បីល្បាញ និងមានគេទទួលស្គាល់យ៉ាងច្រើនលើសលប់។

ណែនាំជាលើកដំបូងដល់សាធារណជនក្នុងឆ្នាំ ២០០៧ តាមរយៈខ្សែភាពយន្ត Son ។ ទោះបីជា Seo Woo បង្ហាញខ្លួនបានប្រហែល ១នាទីក៏ដោយ Seo Woo ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងឆាប់រហ័ស ដោយសាររូបរាងរបស់គាត់ហាក់ដូចជាទាក់ទាញខ្លាំង។ ការ​សម្ដែង​ដ៏​រហ័ស​នោះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដឹក​នាំ Park Chan Ok និង Lee Kyung Mi។ បន្ទាប់ពីនោះមក ភាពស្រស់ស្អាតបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈតួនាទីរបស់នាងជា Goo Hyo Sun ជាមួយនឹងផ្ទៃខាងក្នុងដ៏ស្មុគស្មាញនៅក្នុងរឿង Cinderella’s Stepsister ។

អាជីពរបស់តារាស្រីវ័យ ៣៩ឆ្នាំ ស្រាប់តែរីកចម្រើន ហើយនាងត្រូវបានទស្សនិកជនស្រឡាញ់ចូលចិត្តដូចជាតុក្កតាកូរ៉េ ប៉ុន្តែអ្វីៗក៏បានបញ្ចប់នៅពេល Seo Woo ចាប់ផ្តើមធ្វើការវះកាត់កែសម្ផស្ស។ នៅពេលដែលរូបថតពីមុនត្រូវបានបង្ហាញ មនុស្សជាច្រើនបានស្មានថា Seo Woo បានចូលទៅក្រោមកាំបិត ដើម្បីទទួលបានរូបរាងដូចតុក្កតា។​ ប៉ុន្តែវានឹងមិនមានបញ្ហានោះទេ ប្រសិនបើនៅក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ មុខរបស់នាងមិនបន្តខូចទ្រង់ទ្រាយ បាត់បង់នូវភាពគួរឲ្យស្រលាញ់ និងភាពស្រស់ស្អាតទាំងអស់ ហើយការបង្ហាញរបស់នាងនៅក្នុងខ្សែភាពយន្តលែងមានលក្ខណៈធម្មជាតិ។ លើសពីនេះ រឿងអាស្រូវបន្លំអាយុក៏ត្រូវបានលាតត្រដាង ធ្វើឲ្យSeo Woo បាត់បង់ក្តីអាណិតអាសូរពីទស្សនិកជនទាំងអស់។

ពី​ការ​ក្លាយ​ជា​តារា​សម្ដែង​តម្លៃ​ថ្លៃ Seo Woo លែង​ទទួល​បាន​រឿង​ថ្មី​ទៀត​ហើយ។ ចាប់តាំងពីឆ្នាំ ២០១៥ មកទល់នឹងពេលនេះ Seo Woo ទើបតែបានបង្ហាញខ្លួនម្តងទៀតក្នុងរឿង The House ប៉ុណ្ណោះ ប៉ុន្តែវាមិនទទួលបានការចាប់អារម្មណ៍ពីសាធារណជនឡើយ។ ទស្សនិកជន​បែរ​ជា​ងាក​ចេញ ហើយ Seo Woo ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​វិស័យ​កម្សាន្ត​ជា​បណ្តើរៗ។ នាពេលបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះ និងឋានៈរបស់នាងស្ទើរតែសូន្យតុក្កតាកូរ៉េ ត្រូវបានបំភ្លេចចោល។ ចាប់ពីឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ Seo Woo លែងបង្ហាញនៅលើអេក្រង់ទៀតហើយ។ អស់រយៈពេលជាច្រើនឆ្នាំ កន្លែងលាក់ខ្លួនរបស់នាងនៅតែជាអាថ៌កំបាំង ជីវិតផ្ទាល់ខ្លួន និងឈ្មោះត្រូវបានរក្សាទុកជាសម្ងាត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមពិត ឯកសារញុះញង់ និងរិះគន់ ដែលបែកធ្លាយ គ្រាន់តែជាចុងសន្លឹករបស់ HYBE ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៣ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម