Connect with us

ជីវិតកម្សាន្ដ

រឿង Squid Game 2 មានតារាប្រុសម្នាក់ ដែលធ្លាប់ជាជនល្មើសផ្លូវភេទលើអនីតិជន

បានផុស

នៅ

ដូចដែលដឹងស្រាប់ហើយថា រឿងភាគកូរ៉េដ៏ល្បីល្បាញ Squid Game បានកំណត់ថ្ងៃចាក់បញ្ចាំងវគ្គ២​ របស់ខ្លួន នៅក្នុងកម្មវិធី Netflix នៅថ្ងៃទី២៦ ខែធ្នូរ ខែក្រោយនេះហើយ។ ជាមួយគ្នានេះ គេបានចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងតួអង្គថ្មីៗ ដែលចូលរួមសម្ដែងដែលមានដូចជា T.O.P​ ដែលជាអតីតសមាជិកក្រុម Big Bang, តារាស្រី Jo Yuri និង តួឯកប្រុស Lim Si Wan ដែលអ្នកទាំងបី សុទ្ធតែមកពីវិស័យ K-pop។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងក្ដីរំភើបជាមួយនឹងតួអង្គសម្ដែងល្បីៗនោះ គេក៏បានប្រទះឃើញតារាប្រុសម្នាក់ ដែលធ្លាប់ត្រូវបានកាត់ទោសជាជនល្មើសរំលោភផ្លូវភេទ លោក Song Young Chang ដែលលោកបាត់មុខពីវិស័យសិល្បៈកូរ៉េ និង​មិនត្រូវបានគេផ្ដល់តម្លៃឲ្យលោកនោះទេ។

កាលពីឆ្នាំ២០០០ តារាប្រុស Song Young Chang ត្រូវបានជាប់ទោសពីបទរំលោភអនិតិជន ដែលនាងទើបតែមានអាយុ១៦ឆ្នាំប៉ុណ្នោះ។ គេបានឲ្យដឹងថា រូបលោកបានចំណាយលុយ១៥០ដុល្លារ ដើម្បីជួលក្មេងស្រីមិនទាន់គ្រប់អាយុទៅធ្វើការរួមភេទនៅក្នុងឡាន បានសម្រេច២ដង។

លោក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ខែ រួមជាមួយនឹងស្ថិតក្រោមការសង្កេតមើលរយៈពេល២ឆ្នាំផងដែរ។ មិនតែប៉ុណ្ណោះ តារាប្រុសវ័យ៦៦ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាតារាកូរ៉េដំបូង ដែលជាប់ឈ្មោះជាជនល្មើស បទរំលោភក្មេងមិនទាន់គ្រប់អាយុ មុនគេនៅក្នុងប្រវត្តិសាស្ត្រវិស័យសិល្បៈកូរ៉េ។

យ៉ាងណាមិញ ក្រោយពីបាត់មុខពីសិល្បៈយូរគ្រាន់ដែរ លោកក៏បានបន្ដអាជីពជាតារាសម្ដែង នៅក្នុងភាពយន្ដកូរ៉េជាបន្ដបន្ទាប់ ហាក់ដូចជាគ្មានប្រវត្តិឧក្រិដ្ឋនោះឡើយ ចំណែកឯអ្នកទស្សនាក៏មិនបានចាប់អារម្មណ៍ផងដែរ។ ដោយឡែក នៅក្នុងរឿង Squid Game 2 នេះ លោក Song Young Chang ត្រូវបានគេចាប់អារម្មណ៍ និងជីកកកាយរឿងរ៉ាវអតីតរបស់លោក។

បើទោះបីជាយ៉ាងនេះក្ដី វាមិនបានប៉ះពាល់ដល់ការចាក់បញ្ចាំងរឿងនេះនោះទេ ក៏ព្រោះតែរឿងរ៉ាវឧក្រិដ្ឋកម្មរបស់លោកបានកន្លងផុតទៅ២៤ឆ្នាំទៅហើយ៕

ប្រភព៖ Koreaboo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៣ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣៨ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម