ជីវិតកម្សាន្ដ
Engfa ខកចិត្តចំពោះទង្វើរបស់តំណាង មីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ MGI
Miss Grand ថៃ ឆ្នាំ២០២២ Engfa Waraha បានសម្តែងការខកចិត្តចំពោះទង្វើរបស់បេក្ខនារី Thae Su Nyein របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរាត្រីពិធីគ្រងមកុដបវរកញ្ញា Miss Grand International (MGI) ឆ្នាំនេះ រួមទាំងទាញមកុដ និងដកហូតតំណែងរបស់នាងផងដែរ។
កាសែត Tien Phong បានរាយការណ៍ថា Engfa បានចែករំលែកនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថៃ Khaosod ថា នាងធ្លាប់សរសើរ Thae Su Nyein ដែលជាបវរកញ្ញាវ័យ១៧ឆ្នាំ សម្រាប់ភាពស្រស់ស្អាត ទេពកោសល្យ និងការសម្តែងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងការប្រកួតឆ្នាំនេះ ទោះបីជានាងនៅក្មេងក៏ដោយ។
ម្ចាស់មកុដ MGT ឆ្នាំ២០២២រូបនេះបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់ Thae ក្នុងអំឡុងពេលយប់ចុងក្រោយ និងរបៀបដែលនាង និងក្រុមរបស់នាងបានគ្រប់គ្រងស្ថានការណ៍នៅឯការប្រលង MGI ឆ្នាំ ២០២៤ ប្រែជាធ្វើឲ្យនាងខកចិត្តយ៉ាងខ្លាំង។
Engfa បាននិយាយថា “ខ្ញុំបានទស្សន៍ទាយថា តំណាងរបស់មីយ៉ាន់ម៉ា នឹងជាប់ចំណាត់ថ្នាក់កំពូលទាំង៣ ដោយសារតែរូបរាងរបស់នាង ។ ដូច្នេះហើយ សកម្មភាពរបស់ក្រុម Miss Grand Myanmar បានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ជាមួយនឹងកង្វះវិជ្ជាជីវៈរបស់ពួកគេក្នុងការដោះស្រាយបញ្ហា”។
កាលពីថ្ងៃទី ២៦ ខែតុលា ក្នុងពិធីមង្គលការរបស់ MGI នៅទីក្រុងបាងកក Thae Su Nyein ត្រូវបានប្រកាសថាជាអ្នកជាប់ចំណាត់លំដាប់រងលេខ២ តំណាងហ្វីលីពីនទទួលបានតំណែងលេខរៀងទី១ ខណៈ Rachel Gupta របស់ឥណ្ឌា ទទួលបានជ័យលាភីជាម្ចាស់មកុដ។ បន្ទាប់ពីការប្រកាសនេះ Thae និងក្រុមការងារបានចាកចេញពីព្រឹត្តិការណ៍ទាំងទឹកភ្នែក ហើយមិនបានចូលរួមក្នុងសកម្មភាពកំពូលទាំងប្រាំនោះទេ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ Engfa បានកត់សម្គាល់ទៀតថា ខណៈពេលដែលគេអាចយល់បានក្នុងគោលបំណងដើម្បីដណ្តើមបានតំណែងខ្ពស់បំផុតនៅក្នុងកម្មវិធីប្រកួតសម្រស់ បេក្ខនារីត្រូវតែត្រៀមខ្លួនទទួលយកលទ្ធផលប្រកបដោយភាពថ្លៃថ្នូរ និងបង្ហាញភាពចាស់ទុំនៅពេលដែលលទ្ធផលមិនស្របតាមការរំពឹងទុករបស់ពួកគេ។ នាងបានបន្ថែមថា ថៃមិនដែលឈ្នះពានខ្ពស់ជាងគេនៅ MGI ទេ ទោះជាប្រទេសម្ចាស់ផ្ទះក៏ដោយ ហើយតែងតែទទួលយកលទ្ធផលទាំងអស់ចិត្ត។
Engfa ក៏បានបញ្ជាក់ដែរថា ប្រធាន MGI លោក Nawat Itsaragrisil ទំនងជាទទួលស្គាល់សក្តានុពលរបស់ Thae និងផ្តល់រង្វាន់ដល់នាងក្នុងតំណែងជាជើងឯករងទីពីរ ប៉ុន្តែ Thae ខកខានមិនបានប្រើឱកាសឲ្យអស់ពីសមត្ថភាព។ យ៉ាងណានាងក៏ក្តីសង្ឃឹមថា Thae នឹងទទួលស្គាល់កំហុសរបស់នាងជាយថាហេតុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធាន MGI ទម្លាយប្រាក់ចំណូលពីការបោះឆ្នោតបេក្ខនារីឆ្នាំនេះច្រើនខ្លាំង ដោយមិនបាច់លក់មកុដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ