ជីវិតកម្សាន្ដ
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏រសើបជាថ្មី អតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន បានចេញមុខបញ្ជាក់ជាថ្មីថា លោកមិនពាក់ព័ន្ធនឹងការទិញសិទ្ធិ Miss Grand Cambodia 2025 ដើម្បីយកមកធ្វើនៅប្រទេសកម្ពុជាទៀតឡើយ។

លោក អ៊ិន សុភិន បានលើកឡើងដោយអះអាងថា «ដល់ពេលសម្រាកហើយ រកពេលទៅលេង កូនចៅនៅ USA មិនបានផង ទៅយករឿងអ្វីមកដាក់ខ្លួនទៀត សុំអ្នកផុស អ្នក Comment រឿង Miss Grand Cambodia 2025 កុំយកខ្ញុំទៅពាក់ព័ន្ធ ដើម្បីបានល្បីផេកខ្លួនឯង ហើយបែរជាបង្កើតរឿងបំពុលសង្គម ទុកពេលវេលាយកការងារល្អៗ មកធ្វើវិញ»។
គេនៅចាំបានថា កាលពីថ្មីៗ កន្លងទៅ លោក អ៊ិន សុភិន ធ្លាប់បញ្ជាក់ដែរថា ការដែលលោកទាក់ទងទៅ លោក ណាវ៉ាត់ គឺគ្រាន់តែជាការចង់ដកពិសោធន៍អំពីអត្តចរិត MGI តែប៉ុណ្ណោះ។ ម្យ៉ាងទៀតលោកក៏គ្មានគោលដៅ ដើម្បីទិញសិទ្ធិ Miss Grand 2025 មកធ្វើនៅប្រទេសកម្ពុជានោះដែរ។

ដោយឡែកបើតាមអ្នកស្រី អ៊ឹម សុគន្ធា អគ្គនាយិកា Miss Grand Cambodia បានចេញមុខបញ្ជាក់ដែរថា ខ្លួនមិននៅស្ងៀមជាដាច់ខាត បើសិនជាមានអ្នកណាដែលហ៊ានទិញសិទ្ធិ MGI មកធ្វើជាថ្មីនៅលើទឹកដីប្រទេសកម្ពុជាម្តងទៀតនោះ។
ការចេញមុខបញ្ជាក់របស់អ្នកស្រី អ៊ឹម សុគន្ធា នាពេលនេះ បន្ទាប់ពីផ្ទុះនូវការវែកញែក និងលើកឡើងសាជាថ្មី ខណៈមានមតិមួយចំនួនបានលើកឡើងថា កម្មវិធីប្រកួត MGI អាចនឹងលេចវត្តមាននៅលើទឹកដី នៃប្រទេសកម្ពុជានាឆ្នាំក្រោយ(២០២៥) ខណៈដែលរឿងរ៉ាវដ៏ចម្រូងចម្រាសនេះទើបតែស្ងប់ស្ងាត់មួយរយៈខ្លីក្រោយពេលលោក ណាវ៉ាត់ ដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៤ នេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ