ជីវិតកម្សាន្ដ
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
Miss Grand Myanmar គឺ Thae Su Nyein តំណាងប្រទេសរបស់នាងក្នុងកម្មវិធី Miss Grand International ឆ្នាំនេះ បានចូលរួមការបញ្ចាំងភាពយន្តក្នុងទីក្រុង Yangon ហើយនេះក៏ជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដកពីតំណែងលំដាប់រងលេខ២លើឆាកអន្តរជាតិ។
បវរកញ្ញាវ័យ១៧ឆ្នាំរូបនេះ បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយស្លៀកពាក់ឈុតពណ៌ខ្មៅ ជាមួយនឹងសក់ និងការតុបតែងខ្លួនយ៉ាងល្អឥតខ្ចោះ។ នាងត្រូវបានអមដំណើរដោយ Htoo Ant Lwin ជានាយកជាតិរបស់ប្រទេសមីយ៉ាន់ម៉ាសម្រាប់កម្មវិធីប្រកួត MGI ដែលស្លៀកពាក់អាវយឺតខ្មៅ និងខោជើងវែង។
បវរកញ្ញា MGI ឆ្នាំនេះ ត្រូវបានកត់សម្គាល់ដោយភាពចម្រូងចម្រាសពាក់ព័ន្ធនឹងស្ថាប័ន និងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពី Thae Su Nyein បានប្រកាសតាមរយៈ Instagram ផ្ទាល់កាលពីថ្ងៃទី ២៧ ខែតុលាថា នាងនឹងប្រគល់មកុដរបស់នាងវិញ។ នាងបានបង្ហាញអារម្មណ៍ថា អយុត្តិធម៌ចំពោះការឈ្នះពានរង្វាន់ពិសេសចំនួនពីរគឺ Best in National Costume and Country’s Power of the Year ។
មិនត្រឹមតែប៉ុណ្ណឹងទេ នៅថ្ងៃប្រកាសលទ្ធិផល Thae Su Nyein បានចាកចេញពីព្រឹត្តិការណ៍នេះទាំងទឹកភ្នែកជាមួយនឹងក្រុមរបស់នាងភ្លាមៗ។ ក្រោយមក MGI បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា នឹងដក់ហូតតំណែងបវរកញ្ញាមីយ៉ាន់ម៉ាដោយលើកឡើងពីអាកប្បកិរិយាមិនសមរម្យជាហេតុផលនៃការសម្រេចចិត្ត។
បន្ថែមលើភាពតានតឹង លោក Htoo បានអះអាងថា លោកណាវ៉ាត់ ដែលជាប្រធានក្រុមហ៊ុន MGI បានទារប្រាក់ចំនួន ២៥,០០០ ដុល្លារសម្រាប់តំណែងបវរកញ្ញា ហើយបានទទួលយកប្រាក់ពីមន្ត្រីនៃកម្មវិធីប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។ ដែលនោះបានធ្វើឲ្យចម្រូងម្រាស់រវាងប្រទេសទាំង២កាន់តែតានតឹងនិងមិនអាចដោះស្រាយបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?