ជីវិតកម្សាន្ដ
សឿនផាន ផាភួង ដាស់តឿនអ្នកគាំទ្រ ត្រូវចេះសន្សំលុយ ខណៈសេដ្ឋកិច្ចបច្ចុប្បន្នមិនសូវល្អ
តារាសម្ដែងអ្នកនាង សឿនផាន ផាភួង បានចេញមុខបំផុស និងដាស់តឿនដល់មហាជនអ្នកគាំទ្ររបស់ខ្លួន ត្រូវចេះសន្សំលុយកាក់ ខណៈសេដ្ឋកិច្ចបច្ចុប្បន្នហាក់មិនសូវអំណោយផលទេ។
អ្នកនាង សឿនផាន ផាភួង ត្រូវបានគេចាត់ទុកជាតារារៀមច្បងដែលមានបទពិសោធច្រើនក្រាស់ក្រែលនៅក្នុងវិស័យសិល្បៈសម្តែងដោយហេតុថាមកដល់ពេលនេះតារាស្រីរូបនេះបានបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើនស្ទើរតែរាប់ភ្លេចមកហើយ មិនថាខ្សែភាពយន្តខ្នាតធំ ឬខ្សែភាពយន្តភាគនោះទេ។
ស្របពេលសិល្បៈមានសន្ទុះទីផ្សារ តារាស្រី សឿនផាន ផាភួង បានលើកឡើងថា «សេដ្ឋកិច្ចបច្ចុប្បន្ននេះ មិនធម្មតាទេ ដើរមួយជំហានគិតមួយជំហាន កុំត្អូញត្អែរ កុំអំនួតសម្រាប់អ្នករកស៊ីដែលអាចឈរជើងបានក្នុងពេលនេះគឺជាអ្នកខ្លាំងពិតប្រាកដ(មិនបាច់រំពឹងសល់ទេឲ្យតែអាចទប់ទល់ ជ្រែងជើងជាប់កុំឲ្យរលំទៅបានហើយ»។
អ្នកនាង ផាភួង បញ្ជាក់បន្ថែមថា ទ្រាំវាជាពាក្យមួយដ៏ល្អសម្រាប់កាលៈទេសៈនេះ តស៊ូមួយរយៈទៀតវានឹងផុតហើយ សំងំសិន កុំអាលចង់ធ្វើនេះធ្វើនោះធំៗ ចំណាយច្រើនៗ ចាយវាយត្រូវចេះសន្សំសំចៃខំប្រឹងទ្វេដងទប់ទល់គ្រប់បញ្ហាគ្រប់ការចោទប្រកាន់ គ្រប់ការមើលងាយមិនឲ្យតម្លៃ កុំតបត។
សូមជម្រាបថា តារាស្រីអ្នកនាង សឿនផាន ផាភួង គឺជាស្ត្រីមេម៉ាយមានកូនចំនួន ២ នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ដែលពេលនេះកូនប្រុស-ស្រីទាំងពីររបស់នាងបានធំពេញវ័យអស់ហើយ។ លើសពីនេះ កូនស្រីតារាស្រីខាងលើ ក៏ត្រូវបានគេស្គាល់ជាតួឯកស្រីវ័យក្មេងឈ្មោះ អាង សុជាតា ដែលកំពុងឡើងកូដតាមរយៈអាជីពសិល្បៈកាត់តាមម្ដាយផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?