Connect with us

ជីវិតកម្សាន្ដ

ប៉ែន ចំរុង អំពាវនាវសប្បុរសជនចូលរួមឧបត្ថម្ភជួយកុមារខ្វះខាតតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

បានផុស

នៅ

ពិធី​ករ​ល្បី​ឈ្មោះ​លោក ប៉ែន ចំរុង បាន​អំពាវនាវ​ដល់​សប្បុរសជន​ចូលរួម​ជា​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​ដើម្បី​ជួយ​ដល់​កុមារ(សិស្ស) ដែល​កំពុង​ជួប​ការ​ខ្វះខាត​នៅ​តាម​បណ្ដា​ដំបន់​ព្រំដែន​នៃ​កម្ពុជា​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​ឲ្យដឹងពី​លោក ប៉ែន ចំរុង ​បាន​បញ្ជាក់​ថា​ លោក​និង​ក្រុម​ការងារ​​មាន​គម្រោង​ចុះ​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ខណៈ​ពេល​នេះ​ក៏​កំពុង​ខ្វះខាត​នូវ​សម្ភារៈ​ដូចជា,ប៊ិច ,បន្ទាត់ និង​ខ្មៅ​ដៃ ជា​ដើម។

ពិធីករលោក ប៉ែន ចំរុង បាន​លើកឡើង​ថា «ត្រៀម​រួចរាល់​ហើយ​តែ​ពួក​យើង​នៅ​ខ្វះ​ ប៊ិច បន្ទាត់ ខ្មៅ ដៃ​អរគុណ​បង​ប្អូន​លោក​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​គិត​គូរ​ជួយ​ដល់​កុមារ​ក្រីក្រ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​ពួកយើង​មាន​គោលបំណង​ជួយ​កាត់​បន្ថយ​អត្រា​បោះបង់​​ការ​សិក្សា​របស់​កុមារ​ដែល​កង្វះ​សម្ភារៈ​សិក្សា​ក្នុង​សហគមន៍​ក្រីក្រ។

លោក ប៉ែន ចំរុង បាន​បន្ត​ទៀត​ថា យើង​ក៏​នៅ​តែបន្ត​ចែក​ច្រើន​​តំបន់​ទៀត​បើអស់​លោកលោកស្រី មានជា​សម្ភារៈ​សិក្សា មេត្តាចូលរួម​ជាមួយ​នឹង​យើង​ខ្ញុំ​ដោយក្តីអនុគ្រោះ​ផង​ ហើយ​ក៏ដូចជា​ចូលរួម​ចំណែក​ក្នុង​វិស័យ​អប់រំ​ផង​ដែរ សិស្សប្រមាណជា ៥០០ នាក់បើលោក​អ្នកចាប់​អារម្មណ៍​ចូលរួម​ឧបត្ថម​សូមទំនាក់ទំនងមកTelegramខ្ញុំផ្ទាល់។

តាមរយៈ​ការអំពាវនាវនេះដែរ គេឃើញមាន​ទស្សនិក​ជនមួយ​ចំនួន​បាន​បង្ហាញ​ការគាំទ្រ និង​លើក​ទឹកចិត្ត​ឲ្យមាន​ការ​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌​ចែក​រំលែក​ក្តីស្រលាញ់​ជា​មួយ​ពិធីករ​ល្បីឈ្មោះ​លោក ប៉ែន ចំរុង ផងដែរ ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម