Connect with us

ជីវិតកម្សាន្ដ

សមាគមសិល្បករខ្មែរ អបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះក្នុងបញ្ជីបេតិកភណ្ឌ

បានផុស

នៅ

សមាគម​សិល្បករ​ខ្មែរ​បាន​ចេញ​សារ​ចូលរួម​អបអរសាទរ​ខួបលើកទី២១ របាំ​ព្រះរាជទ្រព្យ​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេល​ជាមួយគ្នា​នេះ​ សមាគមសិល្បករខ្មែរ​ក៏​បានចាត់ទុកថា ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជា ថ្ងៃដ៏វិសេសវិសាល​បំផុតនៃខួប​ទី២១​ឆ្នាំ ដែលកម្ពុជាបាន​ចុះបញ្ជី «របាំព្រះរាជទ្រព្យ» ជា​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​អរូបី​នៃ​មនុស្សជាតិ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះ​ក្នុងបញ្ជីជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

ប្រាកដ​ណាស់​របាំ​ព្រះ​រាជ​ទ្រព្យ​ (English: Royal B allet of Cambodia) ជា​របាំ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ភាព​ល្បីល្បាញ​​ខាង​ប្រណិត​ភាពនៃ​សំលៀកបំពាក់​នៃ​ការ​តុបតែង​កាយ បំពាក់​​គ្រឿង​មាស​ប្រាក់​អម​ទៅដោយ​ក្បាច់​រាំ​ដែល​មាន​ភាព​ទន់ភ្លន់ ស្រស់​ស្អាត​គួរ​ជា​ទី​គយគន់​ដែល​មើល​ទៅ​ហាក់​ដូចជា​របាំរបស់​ពពួកទេវៈ ឬ​ទេវតា (Devata) ដែល​ឈានទៅ​រកលំដាប់​ខ្ពស់របស់របាំ ដែល​យើ​ងអា​​ចសន្មត់បានថា​​ជា ស្ដេច​របាំ​។

របាំ​ព្រះ​រាជ​ទ្រព្យ​ គឺ ជារបាំដែលរាជវង្សខ្មែរបង្កើតជាទ្រព្យ ដ៏វិសេសដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់ របស់អ្នក​របាំខ្មែរ​ដែល​ជា​ស្នា​ព្រះហស្ត​ព្រះមហាក្សត្រី​យានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែល​ច្នៃចេញ​ពី​របាំក្បាច់​បុរាណ​ខ្មែរក្នុង​រាជ​​កាល​ស្ដេច​នរោត្តម ដែល​​របាំនេះ​​ បានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោកនៃ​មរតក​អរូបីយ​តំណាង​ឲ្យ​មនុស្សជាតិ​របស់អង្គការ (UN ESCO)នា​ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ៕

អត្ថបទ៖ ចាន់រ៉ា

រូបភាព៖ សមាគមសិល្បករខ្មែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម