ជីវិតកម្សាន្ដ
តារាស្រី ២ ដួង គ្រងឈុតដ៏អស្ចារ្យ អបអរខួបលើកទី ២១ របាំព្រះរាជទ្រព្យ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី
ដើម្បីជាការចូលរួមអបអរសាទរខួបលើកទី២១ របាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃទី៧ វិច្ឆិកា២០០៣-៧វិច្ឆិកា ២០២៤គេឃើញតារាស្រីវ័យក្មេងល្បីឈ្មោះរបស់ខ្មែរ ២ ដួងបាននាំគ្នារំលេចខ្លួនក្នុងការតុបតែងក្នុងឈុតបុរាណខ្មែរដ៏អស្ចារ្យ និងស្រស់ស្អាត។

តារាខ្មែរទាំង ២ ដួងដែលតុបតែងខ្លួនដើម្បីចូលរួបផ្សព្វផ្សាយ និងអបអរខួបលើកទី២១ របាំព្រះរាជទ្រព្យចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិគឺ កញ្ញា កុយ អេនណា ដែលជាបវរកញ្ញាលំដាប់រងទី១ ក្នុងកម្មវិធី Miss Grand Cambodia 2023 និង សិល្បការិនីដ៏ឆ្នើម(នាថការី)កញ្ញា សុគា គឹមលាង ហៅ កូនអាន់ ។
ជាមួយគ្នានេះដែរតារាស្រីកញ្ញា សុគា គឹមលាង ក៏បានបង្ហោះវីដេអូភ្ជាប់ខ្លឹមសារបង្កប់ន័យដូច្នេះថា“ដែនដី ដ៏អាថ៌កំបាំងពួកខ្មាំងតែងតែចង់លបប្រហារ យើងមើលអ្នកលួចចម្លងខំប្រាប់អ្នកផងថាខ្លួនអស្ចារ្យលួចប៉ះសំណៅដើមកែងប៉ះចិញ្ចើមយកឈាមមកធ្វើអក្ខរា“។

ចំណែកកញ្ញា កុយ អេនណា ក៏បានបង្ហោះខ្លឹមសារអបអរសាទរខួបលើក ទី២១ របាំព្រះរាជទ្រព្យត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
តាមរយៈសកម្មភាពនេះសិល្បការិនីខ្មែរទាំង ២ ដួងទទួលបានការកោតសរសើរពីសំណាក់មហាជនជាច្រើនចំពោះការចូលរួមផ្សព្វផ្សាយ និងលើតម្កើននូវវប្បធម៌-អរិយធម៌ ទៅកាន់ពិភពលោកផងដែរ។ «របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។

ប្រាកដណាស់របាំព្រះរាជទ្រព្យ (English: Royal B allet of Cambodia)ជារបាំ នៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពល្បីល្បាញខាងប្រណិតភាពនៃសំលៀកបំពាក់នៃការតុបតែងកាយបំពាក់គ្រឿងមាស ប្រាក់អមទៅដោយក្បាច់រាំដែលមានភាពទន់ភ្លន់ស្រស់ស្អាតគួរជាទីគយគន់ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំដែលយើងអាចសន្មត់បានថាជាស្ដេចរបាំ ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ