ជីវិតកម្សាន្ដ
រឿងភាគល្បីៗប៉ុស្តិ៍លេខ ៣ថៃ រំពឹងថានឹងចាក់បញ្ចាំងនៅឆមាសទី ២ ឆ្នាំ ២០២១
ស្របពេលនឹងរឿងភាគថ្មីៗ នៅក្នុងប៉ុស្តិ៍លេខ៣ថៃ មួយចំនួនកាន់តែគៀកនិងដល់ប្លង់ថតបញ្ចប់សាច់រឿង ក្នុងនោះយើងឃើញមានរឿងភាគថ្មី ៤រឿង ដែលត្រៀមនឹងចាក់ផ្សាយនៅកំឡុងឆ្នាំ ២០២១នេះ។
១. Sroi Sabunga

រឿងភាគថ្មី «Sroi Sabung» ដែលសម្តែងដោយ Nine Naphat និង Baifern Pimchanok បានចាប់ផ្តើមថតនៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០។ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ឈ្មោះ Nararak Jaibumrung បានថតបទចម្រៀង OST ដែលមានចំណងជើងថា «Kon Diow Tee Ruk Mut Huajai» សម្រាប់រឿងនេះ ដែលត្រៀមនឹងចាក់ផ្សាយឆាប់ៗ។
២. Bad Romeo

យោងតាមបទសម្ភាសន៍ជាមួយ Mario Maurer សម្រាប់ រឿង « Bad Romeo » ជាមួយនឹងការសម្តែងរបស់ Mario Maurer និង Yaya Urassaya នឹងបញ្ចប់ការថតនៅពាក់កណ្តាលឆ្នាំ ២០២១ និងត្រៀមសម្រាប់ចាក់ផ្សាយនៅឆមាស២ ក្នុងឆ្នាំនេះដូចគ្នា។
៣. Dare to Love: Hai Ruk Pipaksa

រឿងនេះរំពឹងថានឹងចាក់ផ្សាយនៅឆមាសទី២ ឆ្នាំ ២០២១ ដែលវាជាការរួមសម្តែងដោយ Kongthap Peak និង Bella Ranee។ រឿង «Dow to Love: Hai Ruk Pipaksa» ទើបបានបញ្ចប់ការថតនៅចុងឆ្នាំ២០២០ ។
៤. Ruk Nirun Juntra

Ken Theeradeth និង Ice Preechaya បានសម្ដែងជាដៃគូគ្នាជាលើកដំបូងនៅក្នុងរឿង «Ruk Nirun Juntra» ហើយរឿងថ្មីនេះក៏បានបញ្ចប់ការថតនៅចុងឆ្នាំ ២០២០៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖រៀបការអស់ច្រើនឆ្នាំ! តារាថៃទាំងនេះ ទើបតែដាច់ចិត្តបង្ហើបថា ពួកគេកំពុងចង់បានកូន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ