Connect with us

ជីវិតកម្សាន្ដ

សមាជិកគ្រួសារស្លាប់ចោលអស់ នាយ វ៉ាង ដេត ចង់គិតខ្លីម្តងៗ

បានផុស

នៅ

តារា​កំប្លែង​ស្នង​តំណែង​ពី​ឪពុកនាយ វ៉ាង ដេត គឺ​ជាកូនប្រុសតែ​មួយរួម​ដំណក់​ឈាម​របស់​តារា​កំប្លែង​ជើងចាស់ នាយ វ៉ាងដឺ ខណៈ​ដែល​បច្ចុប្បន្ន​តារាវ័យក្មេង​រូបនេះ​កំពុងតែសាង​ប្រជាប្រិយភាព និង​កេរ្តិ៍​ឈ្មោះ​លើវិស័យ​កំប្លែង​ដើម្បីដើរ​តាម​គន្លង​របស់​ឪពុក និងជីតារបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលដែលអាជីព​កំប្លែងកាន់​តែមានការ​គាំទ្រ​ពីទស្សនិកជន និងដោយមាន​សំនួរ​មួយ​ចំនួន​ពាក់ព័ន្ធ​រឿងគ្រួសារ​ដែល​បាន​បាត់បង់​ឪពុក-ម្តាយ និង​ប្អូនស្រី តារាកំប្លែង នាយ វ៉ាងដេត បាន​បញ្ជាក់​ឲ្យដឹងពី​អារម្មណ៍​របស់ខ្លួន​ក្រោយបាត់​​បង់​មនុស្សសំខាន់ៗ​ក្នុង​គ្រួសារ​ថា បន្ទាប់ពី​សមាជិក​គ្រួសារ​ត្រូវ​ស្លាប់​អស់​ពេល​ខ្លះ​នាយ​ចង់គិតខ្លីម្តងៗដែរ​ ប៉ុន្តែទោះ​យ៉ាង​ខ្លួននៅតែ​តស៊ូដើរ​ទៅមុខ។

តាមរយៈ​នេះដែរ​ក៏មានការលើកទឹកចិត្ត​ពី​សំណាក់​ទស្សនិកជន និង​អ្នកគាំទ្រ​ឲ្យ​តារា​កំប្លែង​នាយ វ៉ាង ដេត ខិតខំ​បន្ត​ទៀត និង​ត្រូវ​តស៊ូ ខណៈ​បច្ចុប្បន្ន​កំពុង​មាន​ការផ្តល់​កំលាំង​ចិត្តពីអ្នកគាំទ្រ​ព្រមទាំង​សិល្បករ-សិល្បការិនី ក្នុង​អាជីពសិល្បៈ​កំប្លែង។ គិតមក​ដល់ពេល នេះ នាយ វ៉ាង ដេ​ត បាន​បង្ហាញ​វត្តមាន​សម្តែង​​ប្រមាណ​ជិត ២០​រឿង​ហើយ។

នាយ វ៉ាង ដេត គឺជាកូន​របស់​តារា​កំប្លែង​ស្ងួត​នាយ វ៉ាង ដឺ បច្ចុប្បន្ន​លោក​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន ទៅ​លើ​ការ​សម្តែង​របស់​លោក ខណៈ​ពេល​ការ​សម្តែង​បែប​កំប្លែង​របស់​លោក​ក៏​កាន់ តែ​ជិត​ដូច​ឪពុក​របស់​លោក។ វ៉ាងដេត ធ្លាប់​បង្ហាញ​ឆន្ទៈ​ចង់​ក្លាយ​ជា​តារា​កំប្លែងល្បីល្បាញដូចឪពុក​របស់​ខ្លួន​។

ជាការកត់សម្គាល់ បន្ទាប់​ពីបង្ហាញវត្តមានត្រឹមរយៈ​ពេលខ្លី​នាយ វ៉ាង ដេ​ត អាច​ឆ​ក់​យកចិត្ត​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់តាម​រយៈ​ការ​សម្តែង​ឈុត​កំប្លែង​ខ្លី​ៗ​បង្ហោះតាម​បណ្តាញ​សង្គម ខណៈ​បច្ចុប្បន្នតារា​កំប្លែង​រូបនេះ បាន​ព្យាយាម​ហាត់​ពុត​លុត​ដុំ ពី​របៀប​ការ​សម្តែង​ឲ្យ​ដូច​ទៅ​នឹង​ឪពុក​របស់​ខ្លួន៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម