Connect with us

ជីវិតកម្សាន្ដ

Jessi រួចផុតពីសំណាញ់ច្បាប់ ក្រោយរកមិនឃើញភ័ស្ដុតាងវាយដំអ្នកគាំទ្រ

បានផុស

នៅ

ស្ថានីយ៍ប៉ូលីស Seoul Gangnam បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើ Jessi ពាក់ព័ន្ធនឹងឧប្បត្តិហេតុវាយដំអ្នកគាំទ្រ ដែលបានកើតឡើងនាថ្ងៃទី ២៨ ខែកញ្ញា នៅតំប់ន់ Gangnam ទីក្រុងសេអ៊ូល នៅពេលដែលអ្នកគាំទ្រម្នាក់បានចូលទៅជិតរូបនាងដើម្បីថតរូប ប៉ុន្តែ​ត្រូវបានរំលោភបំពានដោយបុរសម្នាក់ដោយគេជឿថា ជាអ្នកស្គាល់គ្នាជិតស្និទ្ធជាមួយតារាចម្រៀងរ៉េប។

យ៉ាងណា ហិង្សានេះត្រូវបានថតជាប់លើកាមេរ៉ា CCTV ​ក្រោយមកឃ្លិបនោះត្រូវបានចេញផ្សាយជាសាធារណៈដោយ JTBC ។ នាពេលនោះ Jessi ​​ដើរ​ចូល​ទៅក្រុមដែលវាយដំរួចក៏ដើរចេញធ្វើព្រងើយ ទង្វើរបស់នាងបាននាំឲ្យមនុស្ស​ជា​ច្រើន​រិះគន់​ចំពោះ​ការ​ធ្វេសប្រហែស​ និងគេចពី​ការ​ទទួល​ខុស​ត្រូវ​​ក្នុង​ស្ថានភាពដ៏អាក្រក់។

ក្រោយ​ពេល​កើតហេតុ​និងរ៉េបប្រចាំប្រទេសកូរ៉េខាងត្បូងរូបនេះ ត្រូវ​បានជនរងគ្រោះ​ប្តឹង​ពី​បទ​បំភិត​បំភ័យ និង​ចោទ​ប្រកាន់​ថា​ បាន​ជួយ​ជន​សង្ស័យឲ្យរត់​គេច​ខ្លួនយ៉ាងធូររលូង។ ទីក្រោយមក នាង​ត្រូវ​ចូល​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស Gangnam កាល​ថ្ងៃ​ទី​១៦ ខែ​តុលា។

ទោះជាយ៉ាងនេះក្តី ការស៊ើបអង្កេតមិនបានរកឃើញភស្តុតាងដែលអាចជឿជាក់បាននៃការជាប់ពាក់ព័ន្ធរបស់ Jessi ក្នុងការរំលោភបំពានពីសំណាក់ក្រុមនាងទេ។ ប៉ូលិស​រក​មិន​ឃើញ​ភស្តុតាង​នៃ​ការ​គំរាម​កំហែង​ដល់​ជន​រង​គ្រោះ ឬ​ជួយ​ជន​សង្ស័យ​ឱ្យ​រត់​គេច​ខ្លួន​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​ពួក​គេ​សម្រេច​មិន​បន្ត​ការ​ចោទ​ប្រកាន់លើ Jessi និងឲ្យនាងរួចខ្លួនពីសំណាញ់ច្បាប់។

យ៉ាងណាមិញ ចាប់តាំងពីពាក់ព័ន្ធនឹងអំពើហិង្សាជាក្រុមលើអ្នកគាំទ្រមក​ ​ផលិតកម្ម DOD Entertainment របស់តារាចម្រៀងរ៉េបរូបនេះបានបញ្ជាក់ថា Jessi លែងនៅជាមួយក្រុមហ៊ុនទៀតហើយ ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីចុះកុងត្រាផ្តាច់មុខជាមួយគ្នាក្នុងនាមជាតារាចម្រៀង។

មិនត្រឹមតែប៉ុណ្ណឹងទេ Jessi ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដើរ​ចេញ​ពី​ការ​វាយ​ប្រហារ​ ដោយ​មិន​បាន​ការពារ​អ្នក​គាំទ្រ​របស់​នាង ​​ហើយ​ត្រឡប់​ទៅ​ក្រុម​ដើម្បី​ផឹក​ស្រា​បន្ទាប់​។ ជាងនេះទៅទៀត អ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខកចិត្តចំពោះនាងនៅពេលដែលនាងអះអាងថា ខ្លួនមិនស្គាល់អ្នកវាយប្រហារ និងបន្តបង្វែរបញ្ហានេះឥតឈប់ឈរ។ ចាប់តាំងពីពេលនោះមក នាងបានប្រឈមមុខនឹងការអត្ថាធិប្បាយព្យាបាទយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងមហាជនមួយចំនួនបានបន្សល់ទុកនូវសាររំខាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jessi សុំការអភ័យទោសពីជនរងគ្រោះ​ដែលរងហិង្សា ក្រោយធ្ងន់ ក ខ្លាំង រឿងកុហកមិនស្គាល់ជនដៃដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម