Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រដាច់ចិត្តស្នើ Zhao Lusi ពេលចេញក្រៅ កុំ​ធ្វើ​រឿង​មួយ

បានផុស

នៅ

ក្នុងនាមជាតួស្រីដ៏ដ៏ល្បីល្បាញបំផុតមួយនាពេលបច្ចុប្បន្ននេះ Zhao Lusi តែងតែទាក់ទាញការចាប់អារម្មណ៍​ រាល់ពេលដែលនាងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នានា។ ថ្វីដ្បិតតែមានរូបសម្រស់ស្រស់ស្អាត និងមានអ្នកគាំទ្រមួយចំនួនធំក៏ដោយ ក៏សម្រស់កើតឆ្នាំ ១៩៩៨ នៅតែទទួលបានមតិចម្រុះជាច្រើន ជាពិសេសទាក់ទងនឹងការរៀបចំតុបតែងខ្លួនក្នុងកម្មវិធីនានារបស់នាង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ស្ទីលតុបតែងខ្លួនរបស់ Zhao Lusi ក្នុងកម្មវិធី Weibo Vision Festival ក៏បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសផងដែរ។ សហគមន៍អនឡាញជាច្រើន បានស្នើសុំនាងកុំតុបតែងមុខបែបក្រាស់ៗពេក ហើយថែមទាំងបានកែរូបភាពរបស់តារាស្រីរូបនេះ ដោយនិយាយថា ប្រសិនបើនាងផាត់មុខក្នុងស្ទីលប្លែកៗ នាងនឹងមើលទៅស្អាតជាងនេះទៅទៀត។

បង្ហាញខ្លួនក្នុងកម្មវិធី Weibo Vision Night ដោយស្លៀកសំលៀកបំពាក់ Haute Couture របស់ម៉ាក Ulyana Sergeenko នាង Zhao Lusi បានបាត់បង់ពិន្ទុជាមួយនឹងរូបរាងដែលត្រូវបានគេនិយាយថា មិនសមនឹងស្ទីលរបស់តារាស្រីចិនទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះ ពីម៉ូដសក់ ទៅជាការផាត់មុខបែប Smoky Eye ភ្នែកខ្មៅ និងពណ៌បបូរមាត់ស្លេក បានធ្វើឲ្យនាងមើលទៅចាស់ជាងវ័យ ស្រអាប់ និងមិនសូវមានសម្រស់ស្អាតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ងាកមកកាន់សហគមន៍អនឡាញក៏បានសម្រេចកែសម្រួលរូបភាព ដោយធ្វើការកាត់ត្របកភ្នែកឲ្យខ្លី កែរោមភ្នែក បង្កើនភាពក្រាស់នៃរោមចិញ្ចើម និងក្រែមលាបមាត់ ជួយឲ្យការមើលឃើញ​នាងកាន់ភ្លឺថ្លាជាងមុន។ ទោះជារូបថតដែលបានកែ (នៅខាងស្តាំ) ស្រដៀងនឹងស្ទីលចាស់ក៏ដោយ ក៏មហាជនគិតថា ការរៀបចំតុបតែងមុខនេះ នៅតែរំលេចសម្រស់ធម្មជាតិរបស់តារាស្រីរូបនេះដដែល។

ល្បីថាជាស្រីស្អាតម្នាក់ដែលអាចផាត់មុខដោយខ្លួនឯងបាននោះ ថ្មីៗនេះ​ Zhao Lusi តែងតែថែរក្សាការតុបតែងខ្លួនរបស់នាងរាល់ពេលទៅចូលរួមកម្មវិធីនានា។ ជារឿយៗនាងជ្រើសរើសស្ទីលតុបតែងខ្លួនរិបរាង ក្រែមលាបមាត់ស្រាលៗ និងផាត់មុខបែបភ្នែកដក់។ ស្ទីល​នេះ​ធ្វើ​ឲ្យមុខ​នាង​ហាក់ប្លែក និងបង្កឲ្យមនាការសង្ស័យថាលួចកែសម្ផស្ស។ លើសពីនេះ មតិជាច្រើនក៏ជឿថា ការតុបតែងខ្លួនក្នុងស្ទីលនេះ ធ្វើឲ្យសម្រស់របស់តារាចិន ឮមានប្រជាប្រិយភាពមិនខុសពីតារាស្រីផ្សេងទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jessi រួចផុតពីសំណាញ់ច្បាប់ ក្រោយរកមិនឃើញភ័ស្ដុតាងវាយដំអ្នកគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម