Connect with us

ជីវិតកម្សាន្ដ

ចោទ​ប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម​ One Direction

បានផុស

នៅ

អាជ្ញាធរអាហ្សង់ទីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣ នាក់ត្រូវបានចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់តារាចម្រៀង Liam Payne អតីតក្រុម One Direction នៅក្នុងការធ្លាក់ពីលើយ៉រសណ្ឋាគារ Buenos Aires កាលពីខែមុន។

សាកសពរបស់ Payne ត្រូវបានប្រគល់ទៅឲ្យឪពុករបស់គាត់ឈ្មោះ Geoff កាលពីចុងសប្តាហ៍ ហើយបានហោះហើរត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញនៅអង់គ្លេស។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ Geoff ត្រូវបានគេឃើញរួមជាមួយអង្គរក្ស One Direction លោក Paul Higgins នៅសណ្ឋាគារ CasaSur ជាកន្លែងដែលកូនប្រុសរបស់គាត់បានស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា អាជ្ញាធរបាននិយាយថា អ្នកដែលត្រូវបានចោទប្រកាន់នៅក្នុងការស្លាប់របស់ Payne រួមមានអ្នកជួញដូរគ្រឿងញៀនដែលសង្ស័យ បុគ្គលិកសណ្ឋាគារដែលលួចឲ្យនូវកូកាអ៊ីន និងមនុស្សម្នាក់ដែលជិតស្និទ្ធនឹងតារាចម្រៀង។ ទាំងអស់ត្រូវបានចោទប្រកាន់ពីបទដើរតួក្នុងការផ្តល់្យតារាចម្រៀងនូវថ្នាំញៀន ដោយបុគ្គលិកសណ្ឋាគាររងការចោទប្រកាន់ថា ឲ្យកូកាអ៊ីនយ៉ាងហោចណាស់ពីរដងក្នុងអំឡុងពេលស្នាក់នៅរបស់គាត់ ហើយឈ្មួញគ្រឿងញៀនដែលត្រូវបានគេចោទប្រកាន់​ ក៏បានផ្តល់ឲ្យវាពីរដងទៀត ២ថ្ងៃមុនពេលគាត់ស្លាប់។

អាជ្ញាធរបាននិយាយទៀតថា អ្នកដែលមកសួរសុខទុក Payne ក៏ត្រូវបានចោទប្រកាន់ពីបទ ទុកចោលមនុស្សម្នាក់ ដោយបណ្ដាលឲ្យគេស្លាប់។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានចោទប្រកាន់ ត្រូវបញ្ចេញឈ្មោះនោះទេ ប៉ុន្តែនឹងត្រូវជូនដំណឹងនៅពេលក្រោយ ហើយពួកគេក៏ហាមឃាត់មិនឲ្យចាកចេញពីប្រទេសដូចគ្នាដែរ។

ព្រះរាជអាជ្ញាបាននិយាយថា ការស៊ើបអង្កេតលើកាលៈទេសៈនៃការស្លាប់របស់ Payne នឹងបន្ត ដោយបន្ថែមថាពួកគេនៅតែព្យាយាមដោះសោកុំព្យូទ័រយួរដៃដែលខូចរបស់តារាចម្រៀងរូបនេះ។ ចំណែកសាក្សីបានប្រាប់សារព័ត៌មានក្នុងស្រុកថា ពួកគេបានឃើញ Payne វាយកុំព្យូទ័រយួរដៃរបស់គាត់នៅក្នុងបន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ។

សូមរម្លឹកថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ តារាចម្រៀងប្រុស Liam Payne ត្រូវគេប្រទះឃើញស្លាប់នៅខាងក្រៅសណ្ឋាគារក្នុងទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន បន្ទាប់ពីធ្លាក់ពីលើឡៅតឿ​បន្ទប់ជាន់ទី៣។​ ប៉ូលិសថែមទាំងបញ្ចាក់ទៀតថា មុនពេលធ្លាក់ស្លាប់លោកកំពុង​តែ​ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹងយ៉ាងជោគជាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម