ជីវិតកម្សាន្ដ
ខំចាំអស់ជាង២០ឆ្នាំ ទីបំផុត Lee Minho បានជួបនារីក្នុងសុបិនហើយ
កាលពីថ្មីៗនេះ តារាសម្ដែងប្រុសដ៏ល្បីល្បាញ Lee Minho បានចូលរួមកម្មវិធីបង្ហាញម៉ូតរបស់ Fendi ដែលចូលរួមដោយតារាល្បីៗទូទាំងពិភពលោក។ យ៉ាងណាមិញ លើកនេះ ប្លែកពីរាល់ដង ដោយសារតែតារាប្រុសរូបនេះ បានអង្គុយក្បែរជាមួយនឹងតារាស្រី ដែលខ្លួនចាត់ទុកថាជានារីក្នុងសុបិន។

នៅក្នុងនោះ Lee Minho បានអង្គុយក្បែរជាមួយនឹងតារាសម្ដែងស្រី Song Hye Kyo ដែលនាងត្រូវបានគេស្គាល់ថាជាតារាសម្ដែងដ៏ឆ្នើម និងជារាជនីសម្រស់ ប្រចាំវិស័យសិល្បៈកូរ៉េផងដែរ។ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះគឺ Lee Minho និង Song Hye Kyo ចូលសិល្បៈយូរហើយ តែមិនដែលប៉ះគ្នាម្ដងណាឡើយ។

ពោលគឺ តួឯកប្រុសស្រីទាំងពីរនាក់ ចូលវិស័យភាពយន្ដជាង២០ឆ្នាំក៏ពិតមែន ប៉ុន្ដែពួកគេមិនដែលបានសម្ដែងរួមគ្នា ឬមានជំនួបនៅក្នុងកម្មវិធីណាមួយសោះឡើយ។ ជាពិសេស Lee Minho ធ្លាប់សារភាពដែរថា តារាស្រីនៅក្នុងដួងចិត្តរបស់លោកនោះគឺ Song Hye Kyo នេះឯង។

ហើយនៅទីបំផុត ពួកគេក៏បានជួបគ្នានៅក្នុងកម្មវិធី Fendi កាលពីពេលកន្លងទៅនេះដែរ ពួកគេថែមទាំងបានអង្គុយជិតគ្នាទៀតផង ចុងក្រោយ Lee Minho ក៏បានសន្ទនាគ្នាជាមួយតារាស្រីដែលជា Ideal Type របស់ខ្លួនហើយ ស្រម៉ៃមើលថា រំភើបចិត្តយ៉ាងណា លើសពីនោះ អ្នកគាំទ្រក៏ចង់ឲ្យពួកគេស្រឡាញ់គ្នាដែរ ព្រោះថា បេះដូងកំពុងខ្វះអ្នកថែទាំងពីរនាក់ព្រមគ្នាតែម្ដង៕


ប្រភព៖ Koreaboo

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ