Connect with us

ជីវិតកម្សាន្ដ

​ដោយសារ​គ្រឿងញៀន តារាកូរ៉េជាច្រើនត្រូវជាប់​ពន្ធនាគារ បាត់បង់អាជីព រហូតធ្វើ​អត្តឃាត

បានផុស

នៅ

បច្ចប្បន្ននេះ គេសង្កេតឃើញតារាជាច្រើននាក់កំពុងប្រើប្រាស់ និងជួញដូរគ្រឿងញៀន បង្កការភ្ញាក់ផ្អើលនិងខកចិត្តដល់អ្នកគាំទ្រនៅទូទាំងពិភពលោក។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​បន្ត​រាយការណ៍​អំពី​តារា K-Pop កំពូល​ដែល​ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​។​ ពួកគេខ្លះឈានដល់បាត់បង់អាជីព ជួបបញ្ហាផ្លូវច្បាប់ ថែមទាំងដាច់ចិត្តបញ្ចប់ជីវិតដោយសារការប្រើប្រាស់ និងលក់សារធាតុហាមឃាត់ដែលគេហៅថាគ្រឿងញៀន។

តារាដែលមានឈ្មោះគួរឲ្យភ្ញាក់ផ្អើល

នៅឆ្នាំ ២០២៣ Yoo Ah In ត្រូវគេរកឃើញថាលួចប្រើថ្នាំចំនួន ៤ប្រភេទគឺ hemp, propofol, cocaine និង ketamine ។ យោងតាមអយ្យការ តារាសម្តែងរូបនេះបានប្រើប្រាស់ថ្នាំ propofol ១៨១ ដងនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែមីនា ឆ្នាំ ២០២២និងបានប្រើប្រាស់ថ្នាំងងុយគេងដោយខុសច្បាប់ក្រោមឈ្មោះអ្នកដ៏ទៃចំនួន ៤៤ ដងចាប់ពីខែឧសភា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២។

នៅក្នុងឆ្នាំដដែលនោះ តារាសម្តែង Lee Sun Kyun ក្នុងរឿង Parasite ក៏ត្រូវបានតុលាការកូរ៉េកោះហៅជាច្រើនដងផងដែរ ពីបទប្រើប្រាស់កញ្ឆា និងសារធាតុចិត្តសាស្ត្រ។ គាត់​បាន​សារភាព​ថា ​​​ប្រើ​ប្រាស់​ថ្នាំ​ញៀន ប៉ុន្តែ​បដិសេធ​ថា​ធ្វើ​ដូច្នេះ​ដោយ​អចេតនា។

ដោយឡែក កាលពីខែឧសភា ឆ្នាំ២០១៩ អតីតសមាជិក TVXQ គឺ Park Yoo Chun ក៏បានបង្កការភ្ញាក់ផ្អើលផងដែរ នៅពេលដែលគាត់ត្រូវគេសង្ស័យថា លួចប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនជាច្រើនដងនៅចន្លោះខែកញ្ញា និងខែតុលា ឆ្នាំ ២០១៨។ គាត់​បាន​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ក្នុង​អំឡុង​ពេល​កាត់​ក្តី រួម​ទាំង​ការ​ចោទ​ប្រកាន់​ថា​បាន​បង្ខំ​អតីត​មិត្ត​ស្រី​រ​ Hwang Ha Na ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀនតាមគាត់ដែរ។

កំឡុងឆ្នាំ ២០១៧ T.O.P ឬ Choi Seung Hyun សមាជិកក្រុម Big Bang រងការចោទប្រកាន់ពីបទប្រើប្រាស់កញ្ឆាចំនួន ៤ ដងកាលពីឆ្នាំ ២០១៦ ហើយលោកក៏សារភាពពីកំហុសខ្លួន។ ប៉ុន្តែតារាចម្រៀងរូបនេះស្ទើរតែបាត់បង់ជីវិត ដោយសារតែប្រើថ្នាំជ្រុល។

ងាកមកកាន់ Kim Sung Min ក៏បានធ្វើឲ្យកក្រើកិស័យតារាកូរ៉េ​មិនខុសពីប៉ុន្មានអ្នកខាងលើដែរ នៅពេលដែលគាត់ត្រូវចាប់ខ្លួនដោយប្រើប្រាស់ថ្នាំញៀនមេតំហ្វេតាមីនពីរដងក្នុងឆ្នាំ ២០១០ និង ២០១៥។ គាត់មិនត្រឹមតែត្រូវបានគេស្គាល់ថាជាតារាសម្តែងដ៏ល្បីមួយរូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេស្គាល់ថាជាមេធំនៃឧស្សាហកម្មកម្សាន្តកូរ៉េ អនុប្រធានក្រុម LG ដ៏ល្បីល្បាញនៅពេលនោះ។ នៅខែធ្នូ ឆ្នាំ ២០១០ តុលាការបានចេញដីកាចាប់ខ្លួនជាផ្លូវការសម្រាប់លោក Kim Sung Min បន្ទាប់ពីគាត់បានសារភាពថា បានទិញថ្នាំមេតំហ្វេតាមីន រត់ពន្ធដោយផ្ទាល់ពីបរទេស។

ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ អាជីព​ធ្លាក់​ចុះ ធ្វើ​អត្តឃាត​ដោយសារ​គ្រឿងញៀន

យោងតាមអ្នកជំនាញកូរ៉េ តារាល្បីៗដែលប្រើប្រាស់សារធាតុហាមឃាត់មិនមែនជារឿងថ្មីនោះទេ។ តារាជាច្រើនមើលឃើញថាវាជាមធ្យោបាយមួយដើម្បីធ្វើឲ្យចិត្តស្ងប់ ប្រឆាំងនឹងសម្ពាធពីសាធារណជន។

យោងតាមកាសែត Korea Times លោក Kim Hyeong Geun (Seoul Institute of Psychology – Drug Addiction) ធ្លាប់បានអត្ថាធិប្បាយថា សិល្បករជាច្រើនមានអារម្មណ៍ថាការងាររបស់ពួកគេមិនត្រូវបានធានានៅពេលដែលប្រាក់ចំណូលរបស់ពួកគេអាស្រ័យលើកម្រិតនៃប្រជាប្រិយភាពរបស់ពួកគេ។ ពួកគេគឺជាការល្បួងឲ្យប្រើថ្នាំ​ដើម្បី​រំងាប់​អារម្មណ៍​ខ្លួន​ឯង ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ឯកោ និង​តស៊ូ​ជាមួយ​អនាគត​មិន​ប្រាកដ​ប្រជា។

ទោះជាយ៉ាងនេះក្តី ការពិតបានបង្ហាញឱ្យឃើញហើយថា មិនថាអ្នកសិល្បៈ ឬមនុស្សសាមញ្ញ ពាក់ព័ន្ធគ្រឿងញៀននោះទេ គឺត្រូវបង់ថ្លៃខ្ពស់ មិនថាអាជីព កេរ្តិ៍ឈ្មោះ សូម្បីតែអាយុជីវិត។

Yoo Ah In បានបាត់បង់អាជីព និងរូបភាពបន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន។ គាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន 2២ លានវ៉ុន ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ម៉ាកយីហោទាំងអស់បានកាត់បន្ថយកិច្ចសន្យាជាមួយគាត់យ៉ាងឆាប់រហ័ស ដោយប៉ាន់ស្មានការខាតបង់ការផ្សាយពាណិជ្ជកម្មរហូតដល់ ៨ពាន់លានវ៉ុន។ គម្រោងភាពយន្តជាច្រើនរបស់លោក ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។

Park Yoo Chun ជាតារាចម្រៀង និងជាតារាសម្តែងដ៏ជោគជ័យម្នាក់ដែលល្បីល្បាញក្នុងខ្សែភាពយន្តដូចជារឿង Love Story in Sungkyunkwan និង Rooftop Prince បានទទួលការកាត់ទោសព្យួររយៈពេល ២ ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន ១.៤ លានវ៉ុន និងបង្ខំ បោះបង់ការញៀនថ្នាំ។ ប្រសិន​បើ​គាត់​ប្រព្រឹត្ត​បទ​ល្មើស​ម្ដង​ទៀត​ក្នុង​អំឡុង​ពេល​សាកល្បង គាត់​នឹង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ១០ ខែ។ បន្ទាប់ពីត្រូវបានកាត់ទោស Park Yoo Chun បានប្រកាសចូលនិវត្តន៍។

តារាចម្រៀងប្រុស T.O.P ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង ១០ ខែ ប្រសិនបើគាត់ប្រព្រឹត្តបទល្មើសម្តងទៀត។ ពី​ការ​ក្លាយ​ជា​តារា​ចម្រៀង​រូប​នេះ​ត្រូវ​បាន​មហាជន​កូរ៉េ​ងាក​ចេញ ហើយ​ស្ទើរតែ​បាត់​មុខ​ពី​វិស័យ​សិល្បៈ។

តារាជាច្រើនមិនត្រឹមតែបាត់បង់អាជីព កេរ្តិ៍ឈ្មោះ និងត្រូវជាប់គុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអត្តឃាត បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន

Kim Sung Min ត្រូវបានកាត់ទោសឲ្យជាប់គុក ២ ឆ្នាំ ៦ ខែពីបទឧក្រិដ្ឋកម្មលើកដំបូងរបស់គាត់ក្នុងឆ្នាំ 2010 ។ ជាប់គុក ១០ ខែ និង ៤ ឆ្នាំនៃការកាត់ទោសពីបទឧក្រិដ្ឋបន្ទាប់ក្នុងឆ្នាំ ២០១៥ ។ តារាសម្តែងនេះត្រូវបានដោះលែងនៅខែមករា ២០១៦ ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំ ២០១៦ លោក Kim Sung Min ត្រូវបានគេប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់។ ទោះ​បី​ជា​ទទួល​បាន​ការ​ព្យាបាល​យ៉ាង​ឆាប់​រហ័ស​ក៏​ដោយ ក៏​លោក​នៅ​តែ​ស្លាប់​ក្នុង​អាយុ​៤៣​ឆ្នាំ។

ករណីស្រដៀងគ្នានេះដែរ របស់តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្តនៅសួនឧទ្យានក្នុងប្រទេសកូរ៉េ បន្ទាប់ពីបានសារភាពថា បានប្រើប្រាស់គ្រឿងញៀនក៏បានអង្រួនមតិសាធារណៈនៅឆ្នាំ ២០២៣ ។ គ្រឿងញៀនគឺជាមូលហេតុចម្បងមួយនៃសោកនាដកម្មនៅក្នុងជីវិតរបស់តារាកូរ៉េ និងសិល្បករជាច្រើននៅក្នុងប្រទេសផ្សេងទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖១២ឆ្នាំទើបមកធ្លាយការពិត តែ Hwayoung ថាខ្លួនមិនបានធ្វើពុតជាជនរងគ្រោះ នាំឲ្យ T-ara ប្រេះឆាទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម