Connect with us

ជីវិតកម្សាន្ដ

ផលិតករ ហ៊ុយ យ៉ាឡេង បញ្ជាក់ថា “កុំស្លាប់” ជារឿងពិតក្រោយជួបវិបត្តិចង់សម្លាប់ខ្លួន ៣ដង

បានផុស

នៅ

ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ា ឡេង ហៅកថាជ័យ បានសម្រេចផលិតខ្សែភាពយន្តរឿង “កុំស្លាប់” ដើម្បីជាសារដាស់តឿនអ្នកធ្លាប់ជួបបញ្ហាវិបត្តិផ្លូវចិត្តដែលប៉ងសម្លាប់ខ្លួនឯង ខណ:លោកអះអាងថា នេះក៏ជារឿងរ៉ាវពិតរបស់ខ្លួនផងដែរ បន្ទាប់ពីជួបវិបត្តិផ្លូវចិត្តរហូតប៉ងសម្លាប់ខ្លួន ៣ដង មកនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្លែកលើកនេះ លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿងដើរតួខ្លួនឯង បានផ្តល់ឱកាសដល់តារាថ្មីសម្តែងវិញម្តង ក្នុងរឿងថ្មីរបស់លោកចំណងជើងថា “កុំស្លាប់” ខណៈភាពយន្តនេះ លោកបានគិតយូរមកហើយ ជាសាច់រឿងរៀបរាប់ពីយុវវ័យជាច្រើន ដែលតែងគិតខ្លីលេបថ្នាំសម្លាប់ខ្លួន ឬលោតទឹកជាដើម។ ជាមួយនឹងខ្សែភាពយន្តនេះដែរ លោកនឹងស្រាយចម្ងល់ថា ហេតុអ្វីយុវវ័យទាំងនោះជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង។

នៅពេលសួរថា តើនៅពីក្រោយរឿងនោះដោយសារអ្វី? លោកបានបញ្ជាក់ថា រឿងនេះលោកបានដកស្រង់ពីជីវិតពិតកាលលោកនៅយុវវ័យ ដោយមិត្តរបស់លោកបានលេបថ្នាំសម្លាប់ខ្លួន កាលនៅរៀនថ្នាក់ទី១២ ហើយនិងរឿងពិតរបស់លោកខ្លួនឯងផងដែរ ដែលធ្លាប់គិតខ្លី​ចង់សម្លាប់ខ្លួន ចង់លោតពីលើស្ពាន ចង់លោតចូលភ្លើងជាដើម។

លោកបន្តថា នៅពេលយើងគិតខ្លីចង់សម្លាប់ខ្លួន គឺមានស្រមោលបិសាចតាមលងបន្លាច ហើយទម្រាំលោកផ្តាច់បាន មានរឿងជាច្រើនដែលលោកបានជួប ហើយលោកបានយកបង្ហាញក្នុងរឿងនេះ ហើយនិងវិធីដោះស្រាយដើម្បីគេចចេញពីស្រមោលបិសាច។

“កុំស្លាប់” អាចចាត់ទុកជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីរឿងរ៉ាវនៃជីវិតយុវវ័យ ចំណោទបញ្ហា និងវិធីដោះស្រាយវិបត្តិផ្លូវអារម្មណ៍ ដែលគ្រោងចាក់បញ្ចាំង នៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម