ជីវិតកម្សាន្ដ
លោក ហួរ ឡាវី កំពុងរង់ចាំលទ្ធផលតេស្ត បន្ទាប់ពីប្រពន្ធនិងកូន ឆ្លងកូវីដ
ប្រភពពីឯកសារសុខាភិបាលបានបញ្ជាក់ថា លោក ហួរ ឡាវី ជាប់សង្ស័យទាក់ទិនករណីឆ្លងកូវីដ-១៩ ដែលពេលនេះក្រុមគ្រូពេទ្យបានចុះយកសំណាករួចរាល់ហើយ និងកំពុងរង់ចាំលទ្ធផលធ្វើតេស្ត។

នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នេះ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលត្រូវជាឪពុករបស់កញ្ញា វី ឌីណែត ត្រូវបានគ្រូពេទ្យមកយកសំណាកដល់ផ្ទះ បន្ទាប់ពីសង្ស័យថាបានឆ្លងវីរុសកូវីដពីកូនស្រី។ មិនត្រឹមតែលោកម្នាក់ប៉ុណ្ណោះទេ ចៅម្នាក់ទៀតក៏កំពុងសង្ស័យនិងពិនិត្យសំណាកដូចគ្នាដែរ។

ដោយឡែក កាលពីល្ងាចមិញនេះ ភរិយាលោក ហួរ ឡាវី ដែលមានទីលំនៅ នៅភូមិតាអិន សង្កាត់ស្នោ ខណ្ឌកំបូល ត្រូវបានក្រុមគ្រូពេទ្យមកដឹកទៅសម្រាកព្យាបាល ក្រោយរកឃើញមានផ្ទុកមេរោគកូវីដ ដែលទំនងជាឆ្លងពីកូនស្រីផងដែរ។

យ៉ាងណាក្ដី នៅលើផេកហ្វេសប៊ុកផ្លូវការតារាចម្រៀង វី ឌីណែត មិនទាន់ឃើញមានថ្លែងសារណាមួយលើករណីរបស់ម្ដាយ និងឪពុកនៅឡើយទេ៕

អត្ថបទ៖ សន្យា
ចុចអាន៖ ផ្លូវការ! ម្ដាយកញ្ញា វី ឌីណែត ត្រូវឡានពេទ្យមកយកពីផ្ទះ ក្រោយរកឃើញឆ្លងកូវីដ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ