Connect with us

ជីវិតកម្សាន្ដ

IU ប្ដឹង អតីតមិត្តទុរិយសម្នាក់និងគ្នាជាង១៨០នាក់ទៀត ដែលតាមយាយីនាង មិនឈប់មិនឈរ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ EDAM Entertainment ដែលជាផលិតកម្មគ្រប់គ្រង IU បានប្ដឹងទៅកាន់បុគ្គលជាច្រើនរូប ពាក់ព័ន្ធនឹងការតាមយាយី បៀតបៀនតារាចម្រៀងស្រីរូបនេះ តាមរយៈបណ្ដាញអ៉ិនធើណែត។

នៅថ្ងៃទី១១ EDAM បានប្រកាសថា ពួកគេបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅលើបុគ្គលណាដែលពាក់ព័ន្ធនឹងករណីបៀតបៀនធ្ងន់ធ្ងរ ដែលអាចត្រូវចាត់ទុកថាជា អំពើឧក្រិដ្ឋ ដូចជាការគំរាមកំហែង ការបរិហារកេរ្តិ៍តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ការគំរាមកំហែងដល់ជីវិត និងឯកជនភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការបំពាន និងការបង្កើត និងការចែកចាយមាតិកាក្លែងក្លាយដែលបង្កើតដោយ AI ទៅកាន់សាធារណជន ក៏ត្រូវបានចាត់ទុកថាជាអំពើឧក្រិដ្ឋកម្មដែរ។ យោងទៅតាម EDAM បានឲ្យដឹងថា បុគ្គល១៨០នាក់ ត្រូវបានចោទប្រកាន់ និងនៅមានបុគ្គលផ្សេងៗទៀតដែលគេកំពុងតែស្រាវជ្រាវ។

មិនតែប៉ុណ្ណោះ ម្នាក់នៅក្នុងចំណោមជនជាប់ចោទ គឺត្រូវបានគេស្គាល់ថាជាមិត្តរួមថ្នាក់របស់ IU ដែលមិត្តម្នាក់នោះ តែងតែធ្វើសកម្មភាពតាមបៀតបៀនកេរ្តិ៍ឈ្មោះរបស់នាងរហូតមក។ ជាមួយគ្នានេះដែរ ខាងផលិតកម្មចេញមុខការពារ IU យ៉ាងម៉ឺងម៉ាត់ និងដាច់ខាតមិនឲ្យមានជនណាចេញផ្សាយព័ត៌មានមិនពិតឬបង្ហោះសារដៀលទៅកាន់តារាចម្រៀងទោលរូបនេះឡើយ៕

ប្រភព៖ Koreaboo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម