Connect with us

ជីវិតកម្សាន្ដ

Liu Yifei ​ឡើងទទួល​ពាន​រង្វាន់ តែបែត្រូវគេ​សើច​ចំអករូបរាង

បានផុស

នៅ

QQ បានរាយការណ៍ថា Weibo Vision Night បានបញ្ចប់ដោយពានរង្វាន់ខ្ពស់បំផុតសម្រាប់តារាសម្តែងប្រចាំឆ្នាំបានទៅលើ Liu Yifei ។ ទោះ​បី​ជា​យ៉ាង​ណា​ មនុស្ស​ស្អាត​មិន​ត្រូវ​បាន​គេ​សរសើរ​ទេ តែបែរត្រូវគេ​សើច​ចំអកលើរូបនាងទៅវិញ។

យោងតាម ​​QQ ពានរង្វាន់នេះជាពានដែលត្រូវរៀបចំដោយខ្លួនឯងដោយវេទិកាបណ្តាញសង្គម Weibo ជាមួយនឹងអារម្មណ៍នៃការលើកទឹកចិត្តដល់តារាតែប៉ុណ្ណោះ។ នេះ​មិន​មែន​ជា​ពាន​ផ្លូវការ ឬ​មាន​តម្លៃ​ក្នុង​អាជីព​ជា​តារា​សម្ដែង​នោះ​ទេ។ ព្រឹត្តិការណ៍​នេះ​ថែមទាំង​ចំអក​ថា​ជា​រង្វាន់​សាច់​ជ្រូក ព្រោះ​អ្នក​ដែល​ចូល​រួម​សុទ្ធតែ​មាន​រង្វាន់​យក​ទៅ​ផ្ទះវិញ។

ទោះជាយ៉ាងណាក៏ដោយ Liu Yifei នៅតែបង្ហាញភាពសប្បាយរីករាយ និងមានមោទនភាពចំពោះពានរង្វាន់នេះ។ ពេល​នាង​ឡើង​ឆាក នាង​បាន​កាន់​ផ្កា​ពណ៌​លឿង​ធំ​មួយ​តំណាង​ឲ្យភាពយន្ត​រឿង The Rose Story ដែល​​ធ្លាប់កក្រើក​កាលពី​ដើម​ឆ្នាំ​នេះ ។ ក្រោយ​ទទួល​បាន​រង្វាន់​តារា​ស្រី​រូប​នេះ​ក៏​បាន​ថត​រូប​អនុស្សាវរីយ៍​យ៉ាង​រំភើប​រីករាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិតទៅ Liu Yifei ទើបតែត្រូវបានដកចេញពីបញ្ជីបេក្ខនារីសម្រាប់ពានរង្វាន់ 2024 Queen’s Award (Best Female Lead) ដោយកម្មវិធី Kim Ung Television Awards ក្រៅពីនេះនាងក៏មិនបានទទួលជ័យលាភីក្នុងកម្មវិធី Shanghai Television Festival ផងដែរ។

មុននោះ Liu Yifei បានប្រយុទ្ធក្នុងវិស័យភាពយន្តជាច្រើនឆ្នាំ ប៉ុន្តែតារាស្រីរូបនេះមិនមានពានរង្វាន់អ្វីឡើយ ហើយប្រាក់ចំណូលដ៏ស្តួចស្ដើងរបស់នាងត្រូវបានគេហៅថា “Box office poison” ដោយទូរទស្សន៍ Central China ។ នេះ​បង្ហាញ​ថា​សមត្ថភាព​សម្ដែង​របស់​តារា​ស្រី​រូប​នេះ​អន់​ខ្លាំង។

បច្ចុប្បន្ន Liu Yifei ទទួល​បាន​តែ​ពាន​រង្វាន់​អាស្រ័យ​លើ​ប្រជាប្រិយភាព ឬ​ប្រជាប្រិយភាព​សាធារណៈ​ប៉ុណ្ណោះ។ ប៉ុន្តែរង្វាន់ទាំងនេះគឺជាការលើកទឹកចិត្ត និងគ្មានន័យអ្វីទាំងអស់។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រជាច្រើនដែលគាំទ្រ Liu Yifei ដោយនិយាយថា សិល្បករអាចមានមោទនភាពនៅពេលដែលពួកគេឈ្នះពានរង្វាន់ណាមួយ។ ពាន​រង្វាន់​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ជា​សាធារណៈ ដែល​បង្ហាញ​ពី​ភាព​ក្ដៅ​គគុក​នៃ​រឿង Rose Story និង​តួនាទី​ជាតួសម្ដែង។

ក្រៅពីនេះ Liu Yifei ជាពលរដ្ឋអាមេរិក ដូច្នេះហើយ វាជាការលំបាកសម្រាប់នាងក្នុងការចូលក្នុងពានរង្វាន់ថ្នាក់ជាតិរបស់ប្រទេសចិន។ នេះគឺជាដែនកំណត់ដែលមិនអាចត្រឡប់វិញបាននៃទេពអប្សរ។

មិនត្រឹមប៉ុណ្ណឹងទេ Liu Yifei មានមហិច្ឆតាអាជីពខ្ពស់ តារា​ស្រី​រូប​នេះ​ចង់​ឲ្យ​មហាជន​ទទួល​ស្គាល់​ពី​សមត្ថភាព​សម្ដែង​ជា​ជាង​គិត​តែ​ពី​សម្រស់។ ប៉ុន្តែយ៉ាងណា សមត្ថភាពរបស់នាងមិនគ្រប់គ្រាន់ទេ។ តារាសម្តែងផ្សេងទៀតក្នុងក្រុមដែលកើតក្រោយឆ្នាំ ១៩៨៥ ដូចជា Zhao Liying,Tiffany Tang និងសូម្បីតែ Yang Mi កំពុងប្តូរមកសម្តែងក្នុងរឿងភាគជាបន្តបន្ទាប់ ខណៈតារាស្រីត្រកូល Liu ត្រូវបានរិះគន់ថានៅតែសម្តែងក្នុងរឿងមនោសញ្ចេតនាជាមួយតួឯកស្រី ដឹងតែស្រលាញ់ និងបង្ហាញសម្រស់របស់នាងប៉ុណ្ណោះ។

លើសពីនេះ នៅក្នុងកម្មវិធី Weibo Vision Night ផងដែរ Liu Yifei ត្រូវបានរិះគន់ដោយសារតែរូបភាពពិតខុសពីរូបថតដែលបានកែសម្រួល។ ក្នុង​រូបថត​ជា​បន្តបន្ទាប់​របស់​តារា​ស្រី​រូប​នេះ សម្រស់​នៅ​តែ​រក្សា​ភាព​ក្មេង​ជាង​វ័យ និង​រាង​ស្លីម។ យ៉ាងណាមិញ នៅក្នុងរូបថតនៅក្នុងព្រឹត្តិការណ៍នោះ Liu Yifei បានបង្ហាញរាងដ៏ធាត់ ក្បាលពោះធំ មុខដែលបង្ហាញពីអាយុ។ ថ្វីត្បិតតែស្បែករបស់នាងនៅតែរលោង និងមិនជ្រីជ្រួញ ប៉ុន្តែការពិតទៅសម្រស់នាងមិនមែនជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយសរសើរនោះទេ។

Liu Yifei ត្រូវ​បាន​គេ​រិះគន់​ថា​ធ្វើ​ខុស​ពី​មនោគមវិជ្ជា​វិជ្ជមាន​ដែល​នាង​តែង​សរសើរ។ ជារឿយៗ តារាស្រីរូបនេះ តែងតែបង្ហាញមោទនភាពចំពោះរូបរាងកាយរបស់នាង ថានាងមិនចង់ស្រកទម្ងន់ទេ ប៉ុន្តែខំប្រឹងថតរូប Photoshop ដើម្បីឲ្យរាងស្លីម។ នាង​ក៏​មិន​ទទួល​យក​ដែរ​ថា​នាង​មាន​វ័យ​កាន់តែ​ចាស់ ច្រើន​តែ​លើក​កម្ពស់​ភាព​ក្មេង​ជាង​វ័យ​របស់​នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួអង្គអាចែ នៅតែប្រើទូរសព្ទ Nokia ជំនាន់ចាស់គ្មានអ៊ីនធឺណិត​ ទោះសម័យកាលជឿនលឿនក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម