Connect with us

ជីវិតកម្សាន្ដ

Adele នឹងសម្រេច​ក្តី​សុបិន​ដ៏​ធំមួយ ​មុន​​ឈប់ពីសិល្បៈរយៈពេលវែង

បានផុស

នៅ

សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា តារាចម្រៀង Adele គ្រោងនឹងត្រលប់មកវិញនូវកម្មវិធីប្រគំតន្ត្រីដ៏ធំមួយនៅឯស្រុកកំណើតរបស់នាងនាឆ្នាំក្រោយ។ ម្ចាស់បទ Rolling in the Deep ត្រូវបានគេនិយាយថា កំពុងពិភាក្សាដើម្បីសម្តែងនៅកីឡដ្ឋាន Tottenham Hotspur ដែលមានកៅអីចំនួន ៦ម៉ឺន ក្នុងចក្រភពអង់គ្លេសតែម្ដង។

ថ្វីដ្បិតតែថ្មីៗនេះ តារាចម្រៀងស្រីវ័យ ៣៦ឆ្នាំ បានប្រកាសពីបំណងចង់សម្រាកលំហែកាយដ៏វែងឆ្ងាយក៏ដោយ ក៏ Adele នៅតែសម្រេចចិត្តបន្តពេលវេលា និងបន្តជាមួយនឹងស៊េរីការប្រគំតន្ត្រីដ៏អស្ចារ្យរបស់នាង។ ប្រភពជិតស្និទ្ធនឹងតារាចម្រៀងបានប្រាប់ Mirror ថា ប្រសិនបើ Adele យល់ព្រមរៀបចំការប្រគំតន្ត្រី តារាចម្រៀងរូបនេះអាចរកលុយចូលក្នុងហោប៉ៅរហូតដល់ ៥ លានផោន (ប្រហែល ៦៤៥លានដុល្លារអាមេរិក) សម្រាប់ការសម្តែងនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបានបង្ហើបថា មានការផ្តល់ជូនសម្រាប់ Adele ទៅសម្តែងនៅកីឡដ្ឋានរបស់ Spurs ដែលជាក្តីស្រមៃរបស់នាងអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះ Adele បានត្រលប់មកវិញនៅ Las Vegas សម្រាប់ការសម្តែងចុងក្រោយរបស់នាងក្នុងកម្មវិធី Weekends With Adele នៅ The Colosseum នៅ Caesars Palace ។

ក្នុងអំឡុងពេលការប្រគំតន្ត្រីមួយនៅ Las Vegas ថ្មីៗនេះ Adele បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្ដាយនៅពេលបង្ហាញអំពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់នាង។ ជាពិសេស នាងបានបាត់បង់សមត្ថភាពស្តាប់មួយផ្នែក បន្ទាប់ពីបានឆ្លងមេរោគបាក់តេរីក្នុងទឹកដ៏កម្រមួយកាលពីខែសីហាមុន អំឡុងពេលដែលនាងរៀបចំការប្រគំតន្ត្រីរយៈពេល ១០ ថ្ងៃនៅទីក្រុង Munich (Virtue)។

តារាចម្រៀង Adele បានចែករំលែកអំពីឧប្បត្តិហេតុនៃការឆ្លងត្រចៀកដែលបង្កឡើងដោយបាក់តេរីដ៏កម្រនៅក្នុងទឹកថា «​ខ្ញុំមានការឆ្លងត្រចៀក ដែលគួរឲ្យរន្ធត់ណាស់ ខ្ញុំមិនដែលមានពីមុនមក វាជារឿងដ៏ឈឺចាប់បំផុតដែលមិនធ្លាប់មានចំពោះខ្ញុំ។ វាអាក្រក់ជាងការសម្រាលកូនទៅទៀត។ វាជាប្រភេទបាក់តេរីទឹកដ៏កម្រ ពិបាកព្យាបាលណាស់។ ខ្ញុំបានប្រើថ្នាំអង់ទីប៊ីយោទិចខុសរយៈពេលពីរបីថ្ងៃ ហើយពួកគេបានឲ្យខ្ញុំនូវថ្នាំដែលចាប់ផ្តើមដំណើរការ។ ខ្ញុំចង់កាត់ត្រចៀកពីរបីដង។ ឥឡូវនេះ ខ្ញុំលែងមានការឈឺចាប់ទៀតហើយ វាពិតជាអស្ចារ្យណាស់ ប៉ុន្តែត្រចៀកខាងឆ្វេងរបស់ខ្ញុំគឺថ្លង់បន្តិច» ។

ពីមុនក្នុងអំឡុងពេលសម្តែងចុងក្រោយរបស់នាងនៅប្រទេសអាឡឺម៉ង់ Adele មិនអាចលាក់បាំងអារម្មណ៍ផ្ទាល់ខ្លួនបានទេ នៅពេលនោះតារាចម្រៀងស្រីរូបនេះ បង្ហាញទៅកាន់ទស្សនិកជនថាតារាគ្រោងនឹងផ្អាកអាជីពតន្ត្រីដោយគ្មានកំណត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ចោទ​ប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម​ One Direction

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម