Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច ត្រៀមចេញចម្រៀងមនោសញ្ចេតនា ២បទ រៀបរាប់ពីរឿងពិត បន្សល់ទុកជាស្នាដៃ

បានផុស

នៅ

ទោះបីជាមកដល់ពេលនេះមានវ័យរៀងជ្រេបន្តិចក្តី តារាចម្រៀងជើងចាស់លោក សុះ ម៉ាច នៅតែបង្ហាញឆន្ទ:ស្រលាញ់អាជីពចម្រៀង ខណ:ដែលថ្មីៗនេះ លោកបានប្រកាសត្រៀមបញ្ចេញសា្នដៃចម្រៀងមនោសញ្ចេតនា ២បទ ស្តែងចេញពីរឿងពិតតែម្តង។

ជាការកត់សម្គាល់លោក សុះ ម៉ាច ដែលកន្លងមកជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ បានបញ្ជាក់ឲ្យដឹងដែរថា ដោយការស្រលាញ់ និងដើម្បីបន្សល់ទុកស្នាដៃចម្រៀងដល់ក្មេងជំនាន់ក្រោយ ពេលនេះលោកបានចាប់ផ្តើមបន្ថែមស្នាដៃនិពន្ធបទចម្រៀងថ្មីៗដើរតាមគន្លងឪពុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួយ៉ាងពេលនេះលោក សុះ ម៉ាច បានឲ្យដឹងថា បទចម្រៀងមនោសញ្ចេតនា ២បទ នោះ រួមមានបទ “សំបុត្រស្នេហ៍” និង បទ “វិបត្តិដួងចិត្តកម្មករកម្សត់” ដែលលោកតែងនិពន្ធទាំងទំនុកច្រៀងនិងបទភ្លេង ស្តែងចេញពីរឿងពិតនិងក្តីស្រមើស្រមៃខ្លះ ហើយត្រៀមចេញឆាប់ៗនេះ។

តាមរយ:ចម្រៀងទាំង ២បទនេះ លោក សុះ ម៉ាច បានដាក់ក្តីរំពឹងថា សាធារណជន ពិសេសអ្នកគាំទ្រនឹងទទួលអារម្មណ៍ជាមួយបទចម្រៀង នៃមនោសញ្ចេតនានោះមិនខាន។ ខណៈទាំងពីរបទនេះ មានការសម្រួលតន្ត្រីនិងបច្ចេកទេសសំឡេងដោយលោក ធី វុទ្ធា និងច្រៀងដោយលោក សុះ ម៉ាច ផ្ទាល់។

គួរបញ្ជាក់ដែរថា លោក សុះ ម៉ាច កន្លងមកគឺជាអតតីប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ និងជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាពរហូតមកដល់ពេលបច្ចុប្បន្ន។ លោក សុះ ម៉ាច បានជាប់ឈាមជ័រជាអ្នកសិល្ប: ព្រោះលោកគឺត្រូវជាកូនប្រុសបង្កើតរបស់លោកតា សុះ ម៉ាត់ តារាចម្រៀងល្បីនិងសម្បូរស្នេហ៍​ក្នុងទសវត្សរ៍ឆ្នាំ៦០-៧០៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម