ជីវិតកម្សាន្ដ
ឃើញរឿងថៃមួយកំពុងផ្ទុះការរិះគន់! សុគា គីមលាង ប្រាប់ថា យុគ៩ត្រូវសាងតែល្អឲ្យច្រើន
ស្របពេលដែលរឿងរឿងភាគបែបបុរាណរបស់ថៃមួយ ចំណងជើង “THE EMPRESS OF AYO DHAYA” ឬ «ម៉ែយូរ» របស់បុស្តិ៍ One31 សម្តែងដោយ Davika ចាក់ផ្សាយមិនទាន់បានប៉ុន្មានផង ក៏រងការរិះគន់យ៉ាងផុសផុលនៅក្នុងប្រទេសថៃ។

ដោយឡែកងាកមកចាប់អារម្មណ៍សិល្បការិនីឆ្នើម គឺនាដការីរបាំ កញ្ញា សុគា គីមលាង ហៅ កូនអាន ឯណេះវិញ ក៏បានចូលរួមបញ្ចេញមតិពាក់ព័ន្ធនឹងរឿងរ៉ាវនេះផងដែរ ដោយកញ្ញាបានលើកឡើងពីទស្សន:បែបដាស់តឿនថា “យុគ៩ ត្រូវចាំ សាងតែល្អកុំកើតជាចោរ សន្សំសុខនិងបុណ្យទៅក្រែងទៅវិញមានទ្រព្យបុណ្យជាប់ខ្លួនខ្លះ“។
ការលើកឡើងរបស់នាដការីរបាំរូបនេះ គឺបន្ទាប់ពីមានការបង្ហោះចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយខ្លឹមសារថា “រឿងបែបបុរាណរបស់ថៃ ចំណងជើង “THE EMPRESS OF AYODHAYA” ចូលរួមសម្តែងដោយ Davika របស់ one31 បានចំណាយទុនអស់លុយយ៉ាងច្រើនដើម្បីស្ដារ one31 ឡើងវិញ តែបែជាត្រូវបានគេរិះគន់សូម្បីតែជនជាតិថៃផ្ទាល់“។


ប្រភពដដែលបន្តថា មូលហេតុនៃការរិះគន់ ក៏ដោយសារតែរឿងមួយនេះ យកឆ្មាសប្បុរខ្មៅមួយមកបំពុលមែនទែន ហើយដូចបានឃើញនៅក្នុងរឿង ពេលដែលឆ្មាខ្មៅនោះត្រូវបានបំពុល វាប្រកាច់ និងស្រែកយ៉ាងគួរឲ្យអាណិត។
ហេតុដូច្នេះហើយ ទើបរឿងមួយនេះត្រូវបានគេរិះគន់ ចង់ឲ្យឈប់ចាក់ផ្សាយនិងនាំគ្នាតវ៉ាឈប់ទស្សនាផងដែរ។
មិនតែប៉ុណ្ណោះ អង្គការសង្គមស៉ីវិលអ្នកការពារសិទ្ធិសត្វចិញ្ចឹម ក៏កំពុងតែថ្កោលទោសដល់អ្នកដឹកនាំរឿង ចំពោះការរំលោភបំពានសិទ្ធិសត្វក្នុងពេលថតយ៉ាងធ្ងន់ធ្ងរដូចគ្នា ទាំងដែលឈុតនេះអាចប្រើ CGI, AI និង Animatronics បាន។
ជាមួយគ្នានោះ ក៏មានប្រភពខ្លះទៀតបញ្ជាក់ថា ក្រោយការរិះគន់ពេលនេះរឿងភាគ «The Empress of Ayodhaya» ឬ «ម៉ែយូរ» របស់បុស្តិ៍ One31 ដែលមានតារាស្រី Mai Davika ជាតួអង្គអាចប្រឈមនឹងការបញ្ឈប់ការបញ្ចាំងផ្សាយ ព្រោះតែមានឈុតឆាកទារុណកម្មទៅលើសត្វឆ្មា៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?