ជីវិតកម្សាន្ដ
ឈុតបំពុលឆ្មាក្នុងរឿងបុរាណរបស់ Mai នាំឲ្យអ្នកដឹកនាំ និងតួសម្ដែង ប្រញាប់បកស្រាយរៀងខ្លួន
រឿងភាគបុរាណរបស់ថៃក្រោមចំណងជើងថា The Empress of Ayodhaya ឬ MaeYua របស់បុស្តិ៍លេខ One31 បានក្លាយជារឿងក្តៅគគុកនិងនិន្នាការលេខ១លើបណ្ដាញសង្គម X ភ្លាមៗ បន្ទាប់ពីចាក់ផ្សាយនៅក្នុងវគ្គ៥ មានឈុតមួយដែលឆ្មាខ្មៅផឹកទឹកលាយថ្នាំពុល ហើយប្រកាច់ហើយដួល ទង្វើនោះបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងខ្លះធ្វើពហិកាមិនមើលទៀតទេ។
យ៉ាងណាក៏ដោយ មិនបានសំងំយូរទេ អ្នកដឹកនាំរឿង Sant Srikaewlo បានចេញមុខបញ្ចាក់ភ្លាមៗថា ឆ្មាពិតជាត្រូវបានគេចាក់ថ្នាំសំណ្ដំមែន។ ប៉ុន្តែគ្រប់ជំហានទាំងអស់ត្រូវបានយកចិត្តទុកដាក់ដោយម្ចាស់ និងអ្នកជំនាញឈរក្បែរដើម្បីចាំសង្រ្គោះភ្លាមៗដែរ។ ពេលនេះឆ្មាពិតជាសុវត្ថិភាព និងមិនមានគ្រោះថ្នាក់អ្វីនោះទេ។ ដូច្នេះលោកត្រៀមបង្ហោះឃ្លីបខ្លីមួយដើម្បីបញ្ចាក់ថា ឆ្មាពិតជានៅមានជីវិត ហើយនឹងយកលិខិតបញ្ជាក់ពេទ្យមកឲ្យអ្នកមើលម្ដងទៀតដែរ។
ដោយឡែក ងាកទៅកាន់តួឯកស្រីក្នុងរឿងឯណោះវិញគឺ Mai Davika នៅពេលដែលភាពយន្តខ្លួនសម្ដែងរងការរិះគន់កាន់តែខ្លាំង ទស្សនិកជនជាច្រើនហាក់សង្កេតឃើញថា នាងបែរជាសំងំស្ងៀមមិនបកស្រាយ ឬចេញមកបញ្ចាក់ការពិតណាមួយឡើយ។ យ៉ាងណា ក្រោយភាគទី៥រងការមិនពេញចិត្តពីអ្នកស្រលាញ់សត្វជាច្រើន ទើបតារាសម្ដែងស្រីថៃ Mai ចេញមកពន្យល់ពីមូលហេតុ។
តារាសម្ដែងវ័យ ៣២ឆ្នាំបាននិយាយថា មែនទែនទៅខ្លួនមិនបានដឹងលម្អិតពីការថតទេ។ មានមនុស្សជាច្រើនបានបញ្ចេញមតិមិនល្អពាក់ព័ន្ធនឹងនាង នាងយល់ពីបញ្ហានេះ។ ប៉ុន្តែបើអ្នកដែលស្គាល់ Mai ដឹងហើយថានាងស្រលាញ់សត្វណាស់។ ជាពិសេសនៅពេលឈុតនេះលេចឡើង នាងពិតជាមិនយល់ស្របនឹងការធ្វើទារុណកម្មសត្វទេ។ ប៉ុន្តែផ្នែកនេះយើងត្រូវរង់ចាំក្រុមការងារចេញមកបកស្រាយដោយផ្ទាល់សិន។ នាងថែមទាំងអះអាងទៀតថា មិនមើលភាពយន្ត ឬឃ្លិបធ្វើបាបសត្វទេ។
ទោះបីជាមានការលាងសម្អាតបែបណាក៏ដោយ ឬបញ្ចេញឃ្លិបបញ្ចាក់ថាឆ្មានៅរស់ក៏ដោយ ប៉ុន្តែមនុស្សជាច្រើននៅតែមិនជឿថា ឆ្មាដែលបានបង្ហាញគឺជាសត្វតែមួយ។ ពួកគេត្រៀមអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធស៊ើបអង្កេត និងដាក់ទោសអ្នកដែលបានចូលរួម ទោះបីជាអ្នកមានឆ្មា ឬធ្វើជាគំរូខ្លួនឯងក៏ដោយ។ ព្រមជាមួយនឹងការស្នើសុំឲ្យបង្ហាញឈ្មោះអ្នកជំនាញដែលបានលើកឡើងថាពួកគេជានរណា តើអ្នកជាពេទ្យសត្វពិតប្រាកដឬបន្លំទេ។ ជាពិសេសអ្នកខ្លះគិតថា អ្នកដឹកនាំផ្ទាល់មិនបានសុំទោស ឬសម្តែងការសោកស្តាយអ្វីទាំងអស់។ វាដូចជាគាត់នៅតែគិតថា គាត់មិនបានធ្វើខុសក្នុងការបំពុលឆ្មាដើម្បីផលិតរឿងមួយ រួមទាំងមិននិយាយថាថ្ងៃអនាគតខ្ញុំនឹងមិនធ្វើវាទៀតទេ។
ស្របពេលដែលពេទ្យថែទាំសត្វ ក៏បានចូលមកបញ្ចេញមតិដែរថា ការចាក់ថ្នាំស្ពឹកឆ្មាត្រូវបានគេចាត់ទុកថាជាអំពើឃោរឃៅរបស់សត្វ។ ព្រោះវាធ្វើឲ្យប្រព័ន្ធដង្ហើម និងឈាមរត់ចុះខ្សោយ អាចបណ្តាលឲ្យសត្វញាក់ឬប្រកាច់បាន។ នេះគឺដោយសារតែសត្វឆ្មាមិនអាចគ្រប់គ្រងការក្អួតរបស់ពួកវាបានឡើយ នោះអាចឈានដល់គំរាមកំហែងដល់អាយុជីវិត និងបំពានច្បាប់ផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ សាច់រឿងបុរាណមួយនេះក៏បានធ្វើមនុស្សជាច្រើនកាន់តែខឹងសម្បារ និងធ្វើពហិកាមិនមើលរឿងប្រភេទនេះទៀតទេ។ អ្នកខ្លះបានលើកឡើងថា សម័យកាលជឿនលឿនក្នុងសាច់រឿងគេអាចប្រើ CGI ជំនួសឲ្យការដែលយកឆ្មាពិតមកសម្ដែងដាក់ថ្នាំសណ្ដំគ្នា។ ប៉ុន្តែពួកគេនៅតែជ្រើសរើសឆ្មា ដោយគ្មានការអាណិតអាសូរដល់ជីវិតអ្នកដទៃទាល់តែសោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឃើញរឿងថៃមួយកំពុងផ្ទុះការរិះគន់! សុគា គីមលាង ប្រាប់ថា យុគ៩ត្រូវសាងតែល្អឲ្យច្រើន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ