Connect with us

ជីវិតកម្សាន្ដ

នាយ វ៉ាង ដេត ប្រាប់អ្នកស្គាល់លោកឲ្យប្រុងប្រយ័ត្ន ព្រោះគណនីហ្វេសប៊ុកត្រូវគេលួច Hack ចូលប្រើ

បានផុស

នៅ

តារាកំប្លែងដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីទស្សនិកជននាយ វ៉ាង ដេត បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីគណនីហ្វេសប៊ុករបស់ខ្លួន ត្រូវបានជនខិលខូចលួច Hack ចូលប្រើប្រាស់បង្កការយល់ច្រឡំមកលើរូបលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ តារាកំប្លែងនាយ វ៉ាង ដេត បានប្រកាសប្រាប់ឲ្យអ្នកគាំទ្រ និងមហាជនមានការប្រុងប្រយ័ត្នផងដែរក្រែងជនអនាមិករូបនោះ ក្លែងបន្លំប្រើប្រាស់ដើម្បីបោកប្រាស់ក្នុងករណីណាមួយ។ នាយ វ៉ាង ដេត បានបង្ហោះខ្លឹមសារកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកាថា “សួស្តីបាទ មានគេហេកឣាខោនខ្ញុំ បើមានរឿងឣ្វីខ្ញុំឣត់ទទួលខុសត្រូវទេ“។

នាយ វ៉ាង ដេត បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន បើសិនជាមានករណីគណនីហ្វេសប៊ុកឈ្មោះ យិន ភីដេត (ត្រូវគេ Hack) ឆាតទៅខ្លីលុយឬករណីអ្វីផ្សេង កុំចាញ់បោកឲ្យសោះ ព្រោះគណនីនេះត្រូវគេលួចប្រើហើយ។

គួរជម្រាបថា នាយ វ៉ាង ដេត គឺជាកូនប្រុសតែមួយរួមដំណក់ឈាមរបស់តារាកំប្លែងជើងចាស់នាយ វ៉ាងដឺ ខណ:ដែលបច្ចុប្បន្នលោកក៏កំពុងតែសាងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះលើវិស័យកំប្លែង ដើរតាមគន្លងរបស់ឪពុកនិងជីតារបស់លោកផងដែរ។

បច្ចុប្បន្នទេពកោសល្យសម្តែង​បែប​កំប្លែង​របស់​លោក យិន ភីដេត ហៅនាយ វ៉ាង ដេត ក៏កំពុងកាន់តែ​ជិត​ដូច​ឪពុក​របស់​លោកគឺតារាកំប្លែងជើងចាស់ល្បីឈ្មោះនាយ វ៉ាង ដឺ ។ កន្លងមក វ៉ាងដេត ធ្លាប់បង្ហាញឆន្ទ:ចង់​ក្លាយជា​តារា​កំប្លែងល្បីល្បាញដូចឪពុក​របស់​ខ្លួន​។

ជាការកត់សម្គាល់ បន្ទាប់ពីបង្ហាញវត្តមានត្រឹមរយ:ពេលខ្លី នាយ វ៉ាង ដេ​ត អាច​ឆ​ក់​យកចិត្ត​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់តាម​រយៈ​ការ​សម្តែង​ឈុត​កំប្លែង​ខ្លី​ៗ​បង្ហោះតាម​បណ្តាញ​សង្គម ខណ:បច្ចុប្បន្នតារា​កំប្លែង​រូបនេះ បានព្យាយាម​ហាត់​ពុត​លុត​ដុំ ពី​របៀបការ​សម្តែង​ឲ្យ​ដូច​ទៅ​នឹង​ឪពុក​របស់​ខ្លួន៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម