ជីវិតកម្សាន្ដ
គេរិះគន់រឿងធ្វើបុណ្យចែកទាន ម្តាយ ជូរី ល្អហួស ឆ្លើយតបដោយមិនស្ទាក់ស្ទើរ
កាលពីថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ និងកូនស្រី ដែលជាម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតី ជូរី ល្អហួស បានចំណាយថវិការាប់លានដុល្លារ ដើម្បីធ្វើបុណ្យចែកទានដល់ចាស់ៗ និងប្រជាពលរដ្ឋខ្វះខាតដែលទង្វើនេះ ក៏ទទួលបានកាកោតសរសើរផងដែរពីសំណាក់មហាជនជាច្រើន។

ប៉ុន្តែទោះបីយ៉ាងណា ក្នុងនោះស្រាប់តែមានបុគ្គលម្នាក់បានចេញមករិះគន់ចំពោះសកម្មភាពសប្បុរសធម៌របស់អ្នកនាង ដេននី ក្វាន់ និងកូនស្រីនាង ថាសងលុយគេឲ្យអស់សិនទៅចាំធ្វើបុណ្យចែកទាន។ ភ្លាមៗនៃការរិះគន់នេះដែរ អតីតតារាសម្តែង ដេននី ក្វាន់ បានចេញមុខប្រតិកម្មដោយបញ្ជាក់ថា នាងគ្មានប្រវត្តិទេដែលជំពាក់លុយនរណាមួយរៀលនោះ។
ម្តាយវ័យក្មេងរបស់ ជូរី ល្អហួស រូបនេះបាននិយាយថា មុននិយាយថាខ្លួនធ្វើបុណ្យចែកទានសងលុយគេឲ្យអស់សិនទៅចាំធ្វើ? តើយកអី្វមកគិត? ព្រោះខ្លួនមិនដែលជំពាក់លុយនរណាមួយរៀលទេ និងបន្ថែមទៀតថា “ចង់ដឹង ស៊ើបប្រវត្តិសិន ចាំនិយាយ កុំអាងអ្វីសុំទោសទៀត“។
ការរិះគន់ខាងលើនេះ គឺបន្ទាប់អតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ អះអាងថា អំឡុងពេលធ្វើបុណ្យចែកទានចាស់ៗ និងប្រជាពលរដ្ឋខ្វះខាត គឺនាងត្រូវចំចាយថវិកាអស់រហូតចំនួន ១០០លានរៀនឯណោះ។ អ្នកនាងថា នេះជាទឹកចិត្តដ៏ជ្រះថ្លាបំផុតសម្រាប់សកម្មភាពសប្បុរសធម៌មួយនេះ។
ចំណែកម្ចាស់មកុដ Miss Preteen Junior Idol World 2024 យុវតីជូរី ល្អហួស បានបង្ហាញអារម្មណ៍ដែរថា “ខ្ញុំបានធ្វើបុណ្យចែកទាន ៥០០គ្រួសារ គ្មានអ្វីរំភើបជាងបានឃើញលោកយាយលោកតាអ៊ុំពូមីង បានហូបឆ្អែតនិងទទួលអំណោយដោយភាពរីករាយនិងមានស្នាមញញឹមដែលមិនអាចបំភ្លេចបាន”៕ អត្ថបទ៖ ចាន់រ៉ា






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង