ជីវិតកម្សាន្ដ
នេនទុំ បំផុសអ្នកសិល្បៈត្រូវចេះខំដោយខ្លួនឯង កុំឲ្យដល់ពេលឈឺ ឬធ្លាក់ខ្លួន លើកដៃសុំជំនួយ
ដោយមើលឃើញកន្លងមក តែងមានមតិមួយចំនួនបានរិះគន់លើអ្នកសិល្ប: ពាក់ព័ន្ធការលើកដៃសុំជំនួយពីសប្បុរសជននៅពេលធ្លាក់ខ្លួនឈឺ ឬខ្វះខាតនោះ តារាចម្រៀងនេនទុំបានចេញមុខបំផុសថាអ្នកសិល្ប:គ្រប់រូប នៅពេលមានកម្លាំងឬឱកាសគួរតែនាំគ្នាខិតខំដោយខ្លួនឯង កុំចាំដល់ពេលនោះទើបភ្ញាក់ខ្លួន។

នេនទុំ បានបញ្ជាក់នូវឆន្ទ:របស់ខ្លួនថា ដោយសារតែគេរិះថា តារាអាងអីលើកដៃសុំជំនួយ នៅពេលឈឺ ឬធ្លាក់ខ្លួន ព្រោះពាក្យនេះ ទើបធ្វើឲ្យរូបលោកខំប្រឹងរកស៊ីទាំងថ្ងៃទាំងយប់ស្ទើរគ្មានពេលសម្រាកមិនថាអាជីពសិល្ប: ឬក៏មុខរបរលក់ផ្អកលក់ប្រហុកគឺឲ្យតែមានពេលនឹងឱកាសលោកខំប្រឹង។
តារាចម្រៀង នេនទុំ បានបន្តថា “យើងមិនចាំបាច់អ្នក ណាគេមកជួយទេហើយក៏គ្មានអ្នកណាគេដឹងទុក្ខធុរ: យើងលំបាកអ្វីដែរគឺក្រៅពីយើងខ្លួនយើង នឹងគ្មាននរណាគេមកសោកសៅពេលឃើញយើងធ្លាក់ខ្លួនឈឺពិបាកទេ អ៊ីចឹងទាន់ពេលយើងនៅមានកម្លាំងមានដង្ហើមអ្វីដែលអាចធ្វើបានយើងគួរតែខំប្រឹងធ្វើតស៊ូដើរទៅមុខដើម្បីខ្លួនឯង”។
តាមរយ:សម្តីលើកឡើងរបស់តារាចម្រៀងរ៉េបលោក នេនទុំ ខាងលើ គឺមានការបញ្ចេញមតិគាំទ្រពីសំណាក់មហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ ព្រោះនេះគឺជាការឆ្លុះបញ្ជាំងពីរឿងពិតនៅក្នុងចង្កោមអ្នកសិល្ប:ក ន្លងមក ខណ:ពេលខ្លះទស្សនិកជនតែងលើកឡើង ជជែកឬរិះគន់ថា អ្នកសិល្ប:ខ្លះពេលមានបាន សម្ញែងភាពហ៊ឺហារស៊ីវិល័យ តែពេលធ្លាក់ខ្លួនតាំងលើកដៃសុំជំនួយជាដើម។
តារាចម្រៀងរ៉េប នេនទុំ នាមួយរយ:ចុងនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា លោកតែងតែបង្ហាញសកម្មភាពសប្បុរសធម៌ជួយដល់អ្នកខ្វះខាតជនពិការច្រៀងនៅតាមភ្លើងស្កុប ព្រមទាំងអ្នកសិល្ប:ចាស់ជរាជួបការលំបាកជាដើម។ទង្វើមនុស្សធម៌របស់នេនទុំកន្លងមក តែងទទួលបានការគាំទ្រនិងស្ញើចសរសើរពីសំណាក់មជ្ឈដ្ឋានមហាជនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា