ជីវិតកម្សាន្ដ
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
ក្រោយធ្លាក់ខ្លួនឈឺជំងឺសង្គមជិត២០ ឆ្នាំ អតីតតារាចម្រៀង អ្នកនាង អ៊ុំ គន្ធា បានទទួលមរណភាពហើយ កាលពីអាទិត្យ ១រោច ខែកក្តិកឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរោគាពាធ ខណៈដំណឹងនេះ បានធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកសិល្បៈរួមអាជីព ទន្ទឹមនឹងសេចក្តីសោកស្ដាយផងដែរ។


ចំពោះមរណភាពរបស់អតីតតារាចម្រៀងរូបនេះ សមាគមសិល្បករខ្មែរ ក៏បានសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និង ក្តីសង្វេគជាពន្លឹក ជាមួយក្រុមគ្រួសារនៃសពរបស់អ្នកនាង អ៊ុំ គន្ធា ជាពិសេសកូនៗជាទីស្រឡាញ់របស់អ្នកនាង ដែលតែងតែរួមរស់នៅ រួមសុខទុក្ខគ្រប់កាលៈទេសៈជាមួយម្ដាយរហូតមក។
សមាគមសិល្បករខ្មែរ បានចាត់ទុកមរណភាពរបស់អ្នកនាង អ៊ុំ គន្ធា មិនត្រឹមជាការបាត់បង់នូវសាច់ញាតិជាទីស្រលាញ់រាប់អាន និងអ្នកម្ដាយជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនគ្រប់ៗគ្នានោះទេ ក៏ជាការបាត់បង់នូវសិល្បករផ្នែកចម្រៀង ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការបម្រើអារម្មណ៍មហាជនខ្មែរផងដែរ។


គួររម្លឹកថា មុនទទួលមរណភាព អ្នកនាង អ៊ុំ គន្ធា ធ្លាក់ខ្លួនឈឺជាច្រើនឆ្នាំមកហើយ។ កន្លងមក អ្នកនាងក៏ទទួលបានជំនួយពីអ្នកសិល្បៈរួមអាជីពមួយចំនួន និងការយកចិត្តទុកដាក់ពីសមាគមសិល្បករខ្មែរផងដែរ ព្រមទាំងពីលោក អុឹម ជីវ៉ា ដែលបានចែករំលែកដំណឹងពីស្ថានភាពរបស់អ្នកនាងកន្លងមក រហូតដល់អ្នកនាងលាចាកលោកគ្មានថ្ងៃវិលត្រឡប់វិញ។
បើតាមលោក អុឹម ជីវ៉ា “កន្លងមកក៏មានឯកឧត្តម លោកជំទាវសប្បុរសជនជា ច្រើនជួយដល់អ្នកនាង អ៊ុំគន្ធា ជាពិសេសគឺឯកឧត្តម ខៀវ កាញារិទ្ធ បានជួយឲ្យកូនរបស់អ្នកនាងបានរៀនសូត្រ និងឧបត្ថម្ភថវិការជាប្រចាំខែផងដែរ“។
គួរបញ្ជាក់ដែរថា សពអតីតតារាចំរៀងអ្នកនាង អ៊ុំ គន្ធា នឹងធ្វើនៅវត្តពោធិចិនតុង ផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ហើយនិងត្រូវបូជានៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៦ល្ងាចនេះ៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?