ព័ត៌មានអន្ដរជាតិ
អ្នកបើកយន្តហោះស្រីដំបូងគេរបស់ចិន ក្លាយជាបុគ្គលល្បី ដោយសារមុខដូច Song Hye-kyo
អាកាសយានិកយោធាស្រីដែលកំពុងរះក្នុងប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍ក្នុងកម្មវិធី Zhuhai air show ដោយសារនាងមានរូបរាងស្រដៀងនឹងតារាសម្ដែងជួរមុខកូរ៉េខាងត្បូង Song Hye-kyo។
Xu Fengcan ជាអាកាសយានិកអនុសេនីយឯកទីពីរនៅក្នុងកងទ័ពរំដោះប្រជាជន (PLA) បានបម្រើការជាអ្នកអត្ថាធិប្បាយនៅក្នុងកម្មវិធីអាកាសចរណ៍ និងអវកាសអន្តរជាតិចិនលើកទី១៥ ព្រឹត្តិការណ៍នេះគឺជាការតាំងពិពណ៌របស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេស ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ដល់១៧ ខែវិច្ឆិកានៅទីក្រុង Zhuhai ខេត្ត Guangdong ។
ទូរទស្សន៍ Zhijiang TV បានរាយការណ៍ថា អ្នកទេសចរជាច្រើននាក់ រួមទាំងអាកាសយានិកបរទេស បានតម្រង់ជួរដើម្បីថតរូបជាមួយអ្នកបើកយន្តហោះស្រី។ នាងបានចាប់ផ្តើមទាក់ទាញការចាប់អារម្មណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលដែលនាងបានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍កណ្តាលរបស់ចិន CCTV ដើម្បីណែនាំគំរូឧទ្ធម្ភាគចក្រថ្មីនៅឯពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងអវកាសចិនក្នុងឆ្នាំដដែល។
អ្វីដែលកាន់តែពិសេសបំផុតនោះគឺថា រូបរាងរបស់អ្នកបើកយន្តហោះវ័យ២៥ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា ស្រដៀងទៅនឹង Song Hye-kyo ដែលជាតារាសម្តែងកូរ៉េមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសចិន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
Xu Fengcan កើតនៅខែតុលា ឆ្នាំ ១៩៩៩ នៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ ២០១៧ នាងនិងក្មេងស្រី៩នាក់ផ្សេងទៀតបានផ្តួលបេក្ខជនជាង ១២០,០០០ នាក់នៅទូទាំងប្រទេសចិន ដើម្បីចូលរៀននៅបណ្ឌិតសភាអាកាសចរណ៍កងទ័ព PLA ។
ក្នុងឆ្នាំ ២០២០ Xu Fengcan គឺជាអ្នកបើកយន្តហោះស្ត្រីដំបូងគេ ដែលបំពេញបេសកកម្មហោះហើរឯករាជ្យដោយជោគជ័យ។ នៅឆ្នាំ ២០២១ មនុស្ស ១០ នាក់បានបញ្ចប់ការសិក្សា ហើយបានក្លាយជាអ្នកបើកយន្តហោះស្ត្រីដំបូងគេដែលត្រូវបានបណ្តុះបណ្តាលដោយកងទ័ព PLA ។ នាងត្រូវបានជ្រើសរើសឲ្យធ្វើការហោះហើរឧទ្ធម្ភាគចក្រ Harbin Z-20 ដែលជាឧទ្ធម្ភាគចក្រពហុបំណងខ្នាតមធ្យមរបស់ប្រទេសចិន ដែលផលិតដោយ Harbin Aircraft Industry Group (HAIG)។
យ៉ាងណាមិញ ដោយសារតែចំណង់ចំណូលចិត្តក្នុងការហោះហើរ និងការស្រលាញ់ចំពោះឯកសណ្ឋានយោធា Xu Fengcan បានក្លាយជាស្រ្តីលើអាកាសដែលហ៊ានជំន្នះការលំបាក និងបញ្ហាប្រឈមនៃការហោះហើរជាមួយយន្តហោះដ៏ស្មុគស្មាញជាច្រើន។ រឿងរ៉ាវរបស់នាងមិនត្រឹមតែមានសម្រស់ស្អាតដូចតារាកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែនាងបានទាក់ទាញមតិជាច្រើននៅលើបណ្តាញសង្គមចិន ដោយសារតែភាពក្លាហាន ព្រមទាំងស្នាដៃក្នុងវិស័យយោធាផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្មវិធីធំប៉ុណ្ណាប៉ុណ្ណី Zhao Liying គ្មានសូម្បីពានរង្វាន់មួយ យកមកផ្ទះវិញ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត