ជីវិតកម្សាន្ដ
ឆាយ វីរ:យុទ្ធ សុខចិត្តទុកការងារមួយឡែក មកមើលថែម្តាយឈឺនៅមន្ទីរពេទ្យ
ដើម្បីជាការតបស្នងសងគុណ និងបង្ហាញពីភាពកតញ្ញូចំពោះអ្នកម្តាយជាទីស្រលាញ់ តារាចម្រៀងប្រុសល្បីឈ្មោះ លោក ឆាយ វីរ:យុទ្ធ សុខចិត្តទម្លាក់ការងារសិល្ប: និងជំនួញរបស់ខ្លួនមួយឡែកសិន ដោយយកពេលមកមើលថែម្តាយឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមរយៈរូបភាព លោក ឆាយ វីរ:យុទ្ធ បានភ្ជាប់ជាមួយខ្លឹមសារថា “កាលពីកូននៅជំទង់ កូនឈឺ ម៉ែមិនហ៊ានដើរចោលទេ ទឹកភ្នែកម៉ែរាប់លានដំណក់ព្រោះស្រលាញ់កូន តែពេលនេះកូនក៏ដូចម៉ែដែរ ពេលម៉ែឈឺកូនក៏មើលថែម៉ែវិញម្តង ធម្ម ជាតិសារជាតិជាមនុស្សវិន័យគុណធម៌និងភាពស្មោះត្រង់”។
តារាចម្រៀងលំដាប់ប្រទេសលោក ឆាយ វីរ:យុទ្ធ បានបន្តទៀតថា “ពាក្យទូន្មានប្រដៅទាំងនេះ ម៉ែបានបង្រៀនកូនគ្រប់ពេល ជូនពរម៉ែសុខភាពល្អ”។ ទន្ទឹមនេះលោក ឆាយ វីរ:យុទ្ធ ក៏បានថ្លែងការអរគុណបងប្អូននិងអ្នកគាំទ្ររបស់ខ្លួនចំពោះសារជូនពរអ្នកម្តាយលោកឆាប់ជាសះស្បើយពីជំងឺផងដែរ។
ទោះបីជាយ៉ាងណា តារាចម្រៀងរូបនេះ មិនបានបញ្ជាក់ឲ្យដឹងទេថា អ្នកម្តាយរបស់លោកពេលនេះកំពុងមានជំងឺអ្វីឡើយ ខណ:មហាជនមួយចំនួនធំបានសម្តែងការសរសើរចំពោះទង្វើររបស់លោក ក្នុងនាមកូនប្រុសកតញ្ញូតបស្នងដឹងគុណម្តាយ។
សូមជម្រាបថាលោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដ៏ល្បីមួយរូបដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ពិសេសតាមរយៈការច្រៀងបទបែមនោសញ្ចេតនា ដោយសារតែទឹកដមសំឡេងរបស់លោកពិរោះផ្អែមល្ហែមច្រៀងម្ដងៗពោរពេញដោយការបង្កប់អត្ថន័យខ្ពស់ធ្វើឲ្យមហាស្តាប់ហើយស្លុងអារម្មណ៍គ្រប់គ្នា៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក