ជីវិតកម្សាន្ដ
YG ថ្លែងការភ្លាមៗ ក្រោយ Park Bom ចូលសង្គ្រោះបន្ទាន់ ពេលប្រគំតន្រ្តីនៅហ្វីលីពីន
កាលថ្ងៃទី ១៦ និង ១៧ ខែវិច្ឆិកា ក្រុម 2NE1 បានសម្តែងនៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដែលជាផ្នែកនៃដំណើរទេសចរណ៍ Welcome Back របស់ពួកគេ។ ក្នុងអំឡុងពេលសម្តែង Park Bom ស្រាប់តែមានបញ្ហាសុភាពចុះខ្សោយដោយតម្រូវឲ្យរូបនាងត្រូវសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រនៅនឹងកន្លែង ហើយក៏មិនត្រលប់មកសម្តែងវិញបានភ្លាមៗដែរ
ផលិតកម្ម YG Entertainment តាមរយៈ Live Nation PH ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ ក្រោយមកបានបញ្ជាក់ពីភាពចលាចលនៅក្នុងការបង្ហោះមួយ ដោយសុំទោសអ្នកគាំទ្រដែលចូលរួមលើទឹកដីនៃប្រទេសហ្វីលីពីន។។
សួស្តី នេះជា YG Entertainment !
ពួកយើងមានការសោកស្ដាយជាខ្លាំង ដែលបានប្រាប់អ្នកឲ្យដឹងថា Park Bom នៃក្រុម 2NE1 មិនអាចបញ្ចប់ការសម្តែងរបស់នាងបានទេ ដោយសារបញ្ហាទាក់ទងនឹងសុខភាពនៅក្នុងកម្មវិធី 2024 2NE1 CONCERT (ស្វាគមន៍ការត្រលប់មកវិញនៅទីក្រុងម៉ានីល) ។ ទោះបីជាបានទទួលការព្យាបាលបន្ទាន់នៅនឹងកន្លែងក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើង ហើយនាងមិនអាចត្រឡប់ទៅឆាកវិញបានភ្លាមៗឡើយ។ សូមអភ័យទោសដោយស្មោះ ចំពោះអ្នកដែលបានរង់ចាំការប្រគំតន្ត្រីនេះ។ ពយកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាថាសិល្បកររបស់យើងជាសះស្បើយឡើងវិញ នៅពេលដែលយើងយល់ច្បាស់ពីកង្វល់របស់អ្នកគាំទ្រ។ សូមអរគុណ!
ទោះជាយ៉ាងណា នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ស្ថានភាពស្រដៀងគ្នានេះបានកើតឡើង ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភថែមទៀត។ មនុស្សជាច្រើនដែលបានចូលរួមការប្រគំតន្ត្រីថ្ងៃដំបូងនៅទីក្រុងម៉ានីលបានកត់សម្គាល់ថា នាងបែរជាអវត្តមានពីការសម្តែងមួយចំនួន ប៉ុន្តែបន្ទាប់មកនាងបានត្រឡប់មកវិញ។
បន្ទាប់ពីស្ថានការណ៍បានធូរស្រាលកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា CL បានពន្យល់ទៅកាន់មហាជនថា Park Bom មានអារម្មណ៍នៅក្រោមអាកាសធាតុតាំងពីថ្ងៃមុន។ នាងបានជំរុញអ្នកគាំទ្រឲ្យផ្តល់កន្លែងខ្លះដល់នាង ព្រោះនាងចង់ផ្តល់អាទិភាពដល់សុខភាពមិត្តរួមក្រុមមុននឹងអ្វីផ្សេងទៀត។
គួរម្លឹកថា កាលពី ២ ឆ្នាំមុន នាងបានបង្ហាញថាសមាជិក2NE1 ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ ADD (Attention Deficit Disorder) ដែលនាំឲ្យឡើងទម្ងន់ បណ្តាលឲ្យមានបញ្ហាសុខភាពបន្ថែម។ ពេលនេះអ្នកគាំទ្រសង្ឃឹមថា នាងនឹងអាចត្រលប់មកមានសុខភាពល្អវិញក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ Park Bom កំពុងធ្វើដំណើរកម្សាន្តនៅអាស៊ីជាមួយនឹងក្រុមដែលនៅសេសសល់ ដោយទៅទស្សនាទីក្រុងហ្សាកាតាបន្ទាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖YouTuber ដ៏ល្បីនៅកូរ៉េ ជាប់ចោទពីបទ រំលោភប្រពន្ធ និងអនីតិជនអាយុ ១៣ ឆ្នាំ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង