Connect with us

ជីវិតកម្សាន្ដ

ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម

បានផុស

នៅ

មហាជនពិតជាមានអារម្មណ៍ស្រងេះស្រងោច និងអាណិតជាខ្លាំង ខណ:ដែលពិធីបុណ្យអតីតតារាចម្រៀងល្បីឈ្មោះទសវត្សរ៍ ៩០ អ្នកនាង អ៊ុំ គន្ធា មានសភាពស្ងាត់ជ្រងំដោយពុំសូវមានវត្តមានអ្នកសិល្ប:ទៅចូលរួមឡើយ។ នេះតាមការបញ្ជាក់ពីលោក អុឹម ជីវ៉ា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែងលោក អុឹម ជីវ៉ា បានឲ្យដឹងថា សម្រាប់ទិដ្ឋភាពនៃពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា គឺមានលក្ខណ:ស្ងាត់ឈឹងដោយពុំមានអ្នកសិល្បៈចូលរួមទេ ឃើញតែវត្តមានរបស់លោកជំទាវចិត្តធម៌ ហ៊ុន សុីណាត បានអញ្ជើញទៅចូលរួមនិងរំលែកទុក្ខដ៏ក្រុមគ្រួសារសព ។

តារាសម្តែងលោក អុឹម ជីវ៉ា បានឲ្យដឹងទៀតថា អតីតតារាចម្រៀងល្បីឈ្មោះ អ៊ុំ គន្ធា បានទទួលមរណភាព កាលពីព្រលប់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៤ នៅមន្ទីពេទ្យរុស្សី។ ក្នុងនោះគេឃើញសិល្បករ-សិល្បការិនីមួយចំនួនបានបង្ហាញក្តីរន្ធត់និងសោកស្តាយជាពន់ពេកបន្ទាប់ទទួលដំណឹងនៃមរណភាពអ្នកនាង អ៊ុំ គន្ធា ក្រោយនាងធ្លាប់ខ្លួនឈឺជំងឺសង្គមរុំារ៉ៃអស់រយ:ពេលជិត ២០ឆ្នាំ កន្លងទៅនេះ។

សពអតីតតារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ធ្វើបុណ្យនៅវត្តពោធិ៍ចិនតុងផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយនឹងត្រូវបូជានៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ វេលាម៉ោង ៦ល្ងាច។

គួរបញ្ជាក់ថា បន្ទាប់ពីឃ្លាតឆ្ងាយសិល្ប:យូរឆ្នាំមកនោះ គឺមានអ្នកគាំទ្រនិងទស្សនិកជនជាច្រើន តែងបង្ហាញនូវក្តីអាណិតខ្លាំងចំពោះអតីតតារាចម្រៀងសិចសុីអ្នកនាង អ៊ុំ គន្ធា ដែលមានជំងឺសង្គមជាប់ខ្លួនជិត ២០ឆ្នាំមកហើយ។

កន្លងអ្នកនាង អ៊ុំ គន្ធា ថ្វីត្បិតរាងកាយរបស់នាងត្រូវបានរួមរឹតដោយជំងឺកាចសាហាវយ៉ាងណាក៏ដោយក៏នាងនៅតែតស៊ូក្នុងឆាកជីវិតរហូតដល់ជីវិតចុងក្រោយនាពេលនេះ។ ដំណឹងនេះក៏ធ្វើឲ្យអ្នកសិល្ប:និងមិត្តភក្តិធ្លាប់រួមអាជីពមួយចំនួនផ្ញើរសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម