Connect with us

ជីវិតកម្សាន្ដ

ភាពយន្តខ្មែររឿង “កាកី” ត្រៀមចាក់បញ្ចាំងជាថ្មីម្តងទៀត ក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៨ និងបើកឱ្យទស្សនាឥតគិតថ្លៃ

បានផុស

នៅ

ភាពយន្តខ្មែររឿង “កាកី” នឹងត្រូវចាក់បញ្ចាំងជាថ្មីម្តងទៀត នៅក្នុងកម្មវិធី “មួយម៉ឺនអាល័យ” លើកទី៨ ដែលរៀបចំឡើងរយ:ពេល ៣ថ្ងៃ ចុងសប្តាហ៍េនះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រុមព្រះសុរិយា តាមរយៈហ្វេសប៊ុកផេកផ្លូវការមុននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបញ្ជាក់ថា កម្មវិធី “មួយម៉ឺនអាល័យ” ដែលចម្រុះដោយសិល្បករគ្រប់ជំនាន់រៀបចំឡើងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ២២ ២៣ និងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅលើផេកផ្លូវការរបស់ក្រុមព្រះសុរិយាបានឲ្យដឹងទៀតថា រឿង”កាកី” ភាពយន្តខ្មែរ ដែលត្រូវបានជួយសង្រ្គោះកាលពីឆ្នាំ២០១៨ ពីប្រទេសថៃយកមកកាន់មាតុភូមិវិញ នឹងត្រូវចាក់បញ្ចាំងជាថ្មីម្តងទៀត នៅក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៨ ។ គេរំពឹងថា កម្មវិធីនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន និងសិល្បករ-សិល្បការិនីខ្មែរយ៉ាងផុសផុល។

សូមជម្រាបដែរថា កម្មវិធី “មួយម៉ឺនអាល័យ” លេីកទី៨ ​ឆ្នាំ២០២៤ ដែលនឹងរៀបចំចាក់បញ្ចាំងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុងសប្តាហ៍នេះ គឺមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម