Connect with us

ជីវិតកម្សាន្ដ

ពូកែខមិនពេក! រ៉ាប៊ី ចង់ដឹកដៃអ្នករិះគន់ទៅជួបក្រសួងវប្បធម៌ជាមួយគ្នា

បានផុស

នៅ

ដូចដែលយើងដឹងស្រាប់ហើយថា កញ្ញា រ៉ាប៊ី គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព បទនិមួយៗសុទ្ធតែជាចង្វាក់រាំញាក់កន្ត្រាក់អារម្មណ៍ដែលធ្វើឲ្យយុវវ័យពេញនិយមស្ដាប់មែនទែន។ មិនត្រឹមតែមានសម្លេងពិរោះនោះទេ កញ្ញា រ៉ាប៊ី ក៏ជាតារាស្រីម្នាក់ ដែលគេស្គាល់ថា មានការចូលចិត្តស្លៀកពាក់ស៊ិចស៊ី ដែលជាស្ទាយ៍ប្រចាំខ្លួនរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ទន្ទឹមនឹងភាពល្បីល្បាញជាមួយនឹងបទចម្រៀងបែបទាន់សម័យ តារាចម្រៀងរូបស្អាតម្នាក់នេះ ក៏ត្រូវបានមហាជនធ្វើការរិះគន់ទៅលើការស្លៀកពាក់របស់នាងផងដែរ ដោយគេមិនពេញចិត្តត្រង់ភាពស៊ិចស៊ី ពាក់លេចលើលេចក្រោម បើទោះបីជា រ៉ាប៊ី ដើរលើវិថីនេះច្រើនឆ្នាំចេញចម្រៀងសុទ្ធតែល្បីៗយ៉ាងណាក្ដី។

ដូចថ្មីៗនេះដែរ រ៉ាប៊ី បានបង្ហោះវីដេអូខ្លីមួយ បង្ហាញអំពីក្បាច់រាំលើឆាក បទរាំញ័រៗ បានធ្វើឲ្យមហាជនមួយចំនួនចូលបញ្ចេញមតិទៅលើការស្លៀកពាក់របស់នាង​ថាមិនសមរម អ្នកខ្លះដៀល ប្រើពាក្យប្រមាថ និងមានដល់ខ្លះ ចង់ហៅក្រសួងវប្បធម៌ឲ្យអប់រំរូបនាងទៀតផង។

មិននៅស្ងៀមទេ រ៉ាប៊ី ក៏បានតបខមិនបុគ្គលម្នាក់ដែលចង់ហៅក្រសួងវប្បធម៌ថា ” ឡើងមកភ្នំពេញមកទៅក្រសួង២អ្នកពូរ បើអត់លុយចាំចេញសាហ៊ុយអោយ ចង់ដឹងណាស់ថាខុសអីគេ អ្នកណាអត់មកឆ្កែ”។ បើទោះបីជារូបនាងទទួលបានការរិះគន់ច្រើនយ៉ាងណាក្ដី នូវតែមានអ្នកគាំទ្រជាច្រើនចេញមុខចូលខមិនលើកទឹកចិត្ត និង បង្ហាញការស្រឡាញ់គាំទ្រទៅកាន់រូបនាងមិនតិចដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/reel/585469407376425/?ref=embed_video

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម