ជីវិតកម្សាន្ដ
ល្អហួស ប្រាប់អ្នកគាំទ្រថា សេចក្តីសុខផ្លូវចិត្តគឺសាងអំពើល្អជួយមនុស្សកំពុងតែជួបទុក្ខលំបាក
បវរកញ្ញាវ័យក្មេងដែលកំពុងលេចធ្លោទាំងប្រជាប្រិយភាព និងការគាំទ្រ យុវតី ជូរី ល្អហួស បច្ចុប្បន្នមិនត្រឹមតែមានទីផ្សារសិល្ប:ខ្លាំងនោះទេ តែក៏ទទួលបានការសរសើរតាមរយ:សកម្មភាពមនុស្សធម៌ជួយសង្គមផងដែរ។
ជាក់ស្តែងកាលពីថ្មីៗនេះ អ្នកនាង ដេននី ក្វាន់ ដែលជាម្តាយរបស់ម្ចាស់មកុដ Miss Preteen Junior Idol World 2024 រូបនេះ បានចំណាយថវិការាប់លានដុល្លារ ដើម្បីនាំកូនស្រីធ្វើបុណ្យចែកទានដល់ចាស់ៗ និងប្រជាពលរដ្ឋខ្វះខាត ខណៈដែលទង្វើនេះ ទទួលបានកាកោតសរសើរពីសំណាក់មហាជនជាច្រើន។

តាមការបញ្ជាក់ឲ្យដឹងពី ជូរី ល្អហួស សម្រាប់ការធ្វើបុណ្យដាក់ទាន់របស់ក្រុមគ្រួសារខ្លួន គឺមិនរំពឹងការតបស្នងសង គុណមកវិញឡើយ ពោលអ្វីដែលសំខាន់នោះ ជាសេចក្តីសុខផ្លូវចិត្តនិងចិត្តជ្រះថ្នា ជួយដល់អ្នកដែលមានការខ្វះខាត ឬអត់ជាងខ្លួន។

ជាមួយគ្នានេះ ក៏មានការលើកឡើងថា “នាងពិតស្រស់ស្អាតទាំងកាយស្រស់ស្អាតទាំងចិត្ត កេីតមកដាំនូវចិត្តមេត្តា ករុណា គួរជាទីស្រលាញ់ខ្លាំងណាស់ ជាតិនេះល្អប៉ុណ្ណឹងហេីយ តទៅជាតិមុខទៀត មិនដឹងថាល្អដល់កម្រិតណាទៀតទេ បេីចេះធ្វេីបុណ្យដាក់ទានតាំងពីខ្លួននៅវយ័ក្មេងបែបនេះហេីយនោះ អ្នកសាងអំពេីល្អរមែងជួបតែសុខចម្រេីនឈ្នះអស់មាសត្រូវទាំងពួង ទេវតាតាមថែរក្សាគ្រប់វិនាទី”។
គេចាំបានថាម្តាយ ល្អហួស ដែលជាអតីតតារាសម្តែងអ្នកនាង ដេននី ក្វាន់ ថ្មីៗនេះបានអះអាងថា អំឡុងពេលធ្វើបុណ្យចែកទានចាស់ៗ និងប្រជាពលរដ្ឋខ្វះខាតប្រមាណ ៧០០គ្រួសារ ខ្លួនបានចំចាយថវិកាអស់រហូតដល់ ១០០លានរៀនឯណោះ។ អ្នកនាងថា នេះជាទឹកចិត្តដ៏ជ្រះថ្លាបំផុតសម្រាប់សកម្មភាពសប្បុរសធម៌មួយនេះ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ