ជីវិតកម្សាន្ដ
វិបត្តិកូវីដ តារាស្រីម្នាក់អង្វរម្ចាស់បុរីនិងធនាគារពន្យារពេលនៃការសងបំណុល រយៈពេលខ្លី
តារាសម្តែងស្រីកញ្ញា សួង សាខារ៉ានីត ស្របពេលដែលជំងឺកូវីដ-១៩បានកំពុងផ្ទុះឡើងជាថ្មីបង្កក្តីព្រួយបារម្ភដល់ប្រជាពលរដ្ឋទូទាំងប្រទេសនោះ បច្ចុប្បន្ននាងក៏បង្ហាញការភ័យក្លាចលើករណីនៃជំងឺដ៏កាចសាហាវនេះផងដែរ។
ជាមួយគ្នានៃការបង្ហាញអារម្មណ៍ព្រួយបារម្ភនិងភ័យក្លាចនេះដែរ តារាស្រីរូបនេះក៏បានចេញមុខអំពាវនាវដល់បណ្តាម្ចាស់បុរីនិងគ្រឹះស្ថានធនាគារទាំងអស់មេត្តាយោគយល់បន្ធូរបន្ថយដល់កូនបំណុលក្នុងការពន្យាពេល នៃការសងបំណុលរយៈពេលខ្លីអំឡុងសម័យជំងឺកូវីដ-១៩នេះ។ ជាក់ស្តែងរូបនាងផ្ទាល់ក៏បានទិញផ្ទះនៅបុរីមួយកន្លែង ហើយជួបការខ្វះខាតដោយគ្មានលុយបង់ទៀតដែរព្រោះរាល់ការចេញថតសម្តែងសិល្បៈត្រូវបានផ្អាក់ទាំងស្រុងព្រោះខ្លាចឆ្លងកូវីដ-១៩ ។

កញ្ញា សួង សាខារ៉ានីត បានបញ្ជាក់ថា ដោយសារតែហេតុផលនេះហើយទើបនាងសូមស្នើឲ្យម្ចាស់បុរីផ្ទាល់ យល់ព្រមការពន្យារពេលបង់រយៈពេលខ្លី ដែលនាងគ្មានលទ្ធភាពរកលុយទាន់នៅពេលនេះផង ។ម្យ៉ាងទៀតក៏មានអ្នកផ្សេងៗទៀតដែលទិញផ្ទះបង់រំលស់ជារៀងរាល់ខែកំពុងជួបការលំបាកដូចនាងផងដែរដូច្នេះហើយសុំការយោគយល់ចំពោះម្ចាស់បុរីផ្ទាល់ឬតាមធនាគារ ព្រោះពេលនេះផ្ទុះកូវីដកាន់តែខ្លាំងធ្វើឲ្យពលរដ្ឋគ្មានលទ្ធភាពរកប្រាក់ប ង់ដូចមុនទៀតទេ។

ដោយឡែកនៅលើហ្វេសប៊ុករបស់ សួង សាខារ៉ានីត ក៏បានរៀបរាប់ដោយអំពាវនាវដែរថានាងខ្ញុំ សួងសាខារ៉ានីត ជាតារាម្ដែងមួយរូបនាងខ្ញុំមានកាភ័យ ខ្លាចយ៉ាងខ្លាំងនៃការរីករាលដាលខ្លាំងទៅៗរហូតឈានដល់មានអ្នកស្លាប់ម្នាក់ដោយសាជំងឺកូវីដ-១ ៩ ។ពេលនេះនាងខ្ញុំក៏បានផ្អាកកាងារសិល្បៈផ្អាកលក់ដូរហើយគ្មានចំណូលទេគឺមានតែចំណាយដូច ច្នេះនាងខ្ញុំសូមអង្វរ សូមមេត្តាយោគយល់កាលៈ ទេសៈដ៏សែនលំបាកនេះផង។

សុំផ្អាកបង់រំលោះផ្ទះនៅបុរីផ្ទាល់ឬធនាគាមួយរយៈពេលខ្លីសិនគឺសុំផ្អាកបង់ទាំងដើមទាំការ ប្រាក់បើអោយបង់តែការប្រាក់ដូចហុតឈាមប្រជា ជនដដែលទេ តាមពិតទៅកាជួបទុកលំបាកពេល នេះគឺមិនមែនមានតែខ្ញុំទេគឺមានបងប្អូនទូទាំងខេត្តក្រុងដែលភ័យខ្លាចកូវីស៊ីសួតនឹងភ័យខ្លាចដាច់បា យដាច់ទាំងក្រពះ។ជាចុងក្រោយនាងខ្ញុំមានតែលើ កដៃសំពះសូមទេវតារស់គឺទេវតាមាត់ទិព្វភ្នែកទព្វត្រចៀកទិព្វ(សម្ដេចពុកតេជោ ហ៊ុនសែន)សូមមេ ត្តាសម្តេចពុកជួយអន្តរាគមន៍ជួយដល់កូនៗផង។កញ្ញា សួង សាខារ៉ានីត បន្ថែម៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង