ជីវិតកម្សាន្ដ
បវរញ្ញាវៀតណាម៤រូប នាំមុខមាត់ប្រទេស ក្លាយជាម្ចាស់មកុដលើឆាកអន្តរជាតិ
Huỳnh Thị Thanh Thủy, Lê Nguyễn Bảo Ngọc, Nguyễn Thúc Thùy Tiên, Nguyễn Phương Khánh គឺជាបវរកញ្ញាវៀតណាមចំនួនបួនរូប ដែលបានឈ្នះមកុដក្នុងកម្មវិធីប្រកួតសម្រស់ធំៗ និងល្បីល្បាញនៅលើពិភពលោក។
គិតមកដល់ពេលនេះ វៀតណាមទទួលបានមកុដលើឆាកអន្តរជាតិចំនួន៤ ចេញពីស្ថាប័នផ្សេងៗគ្នា ដែលនោះបង្ហាញថាវិស័យបវរកញ្ញាប្រទេសអាស៊ីអាគ្នេយ៍ ហាក់ជឿនលឿននិងមានសន្ទុះខ្លាំងក្លា ទើបអាចឈានដល់តំណែងជាម្ចាស់ជ័យលាភីបាន។
ទី១ Huỳnh Thị Thanh Thủy (បវរកញ្ញាអន្តរជាតិ ឆ្នាំ២០២៤, Miss International 2024)
នាង Thanh Thuy បានឈ្នះមកុដយ៉ាងអស្ចារ្យក្នុងកម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែវិច្ឆិកា។ នេះជាសមិទ្ធផលខ្ពស់បំផុតរបស់បេក្ខនារីវៀតណាម ក្នុងការប្រកួតលើឆាកអន្តរជាតិ។
ចាប់តាំងពីនាងបញ្ជាក់ពីការចូលរួមក្នុងការប្រលងបវរកញ្ញាអន្តរជាតិមក Thanh Thuy ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីទស្សនិកជនក្នុងប្រទេស។ មនុស្សភាគច្រើនគិតថា នាងសមនឹងលក្ខណៈវិនិច្ឆ័យរបស់បវរកញ្ញាអន្តរជាតិ ដោយសារសម្រស់ទន់ភ្លន់ ស្ទីលឆើតឆាយ អាកប្បកិរិយាសុភាពរាបសារ និងការអប់រំល្អ។
ម្ចាស់ជ័យលាភីរូបនេះ បច្ចប្បន្នមានអាយុ ២២ ឆ្នាំ ហើយកំពុងសិក្សានៅសាលាពីរគឺសាកលវិទ្យាល័យភាសាបរទេស (University of Da Nang) និងសកលវិទ្យាល័យ Greenwich University of Vietnam។ មុននឹងគ្រងមកុដបវរកញ្ញាវៀតណាមឆ្នាំ ២០២២ Thanh Thuy បានឈ្នះតំណែងបវរកញ្ញានៃសាកលវិទ្យាល័យភាសាបរទេស ក្រោមសាកលវិទ្យាល័យ Da Nang ដែលជាជើងឯករងនៃការប្រកួតនិស្សិត Elegant ឆ្នាំ ២០២១ ។
ទី២ Lê Nguyễn Bảo Ngọc (បវរកញ្ញាអន្តរទ្វីប ២០២២, Miss Intercontinental 2022)
Le Nguyen Bao Ngoc បានឈ្នះពានរង្វាន់បវរកញ្ញាអន្តរទ្វីប ឆ្នាំ២០២២ នៅជុំចុងក្រោយនៃការប្រកួតដែលធ្វើឡើងនៅប្រទេសអេហ្ស៊ីប។ ក្នុងការប្រកួតប្រជែង នាងពូកែខាងខ្លឹមសារ ជាពិសេសផ្នែកអាកប្បកិរិយា មានសមត្ថភាពធ្វើបទបង្ហាញជាភាសាអង់គ្លេសបានយ៉ាងល្អ។
កើតក្នុងឆ្នាំ ២០០១ នៅទីក្រុង Can Tho ហើយជានិស្សិតនៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យអន្តរជាតិទីក្រុងហូជីមិញ។ នាងគឺជាបវរកញ្ញារងទី១ នៃបវរកញ្ញាវៀតណាមឆ្នាំ២០២២។ បន្ទាប់មក នាងបានតំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី បវរកញ្ញាអន្តរទ្វីប ដោយបានឈ្នះមកុដយ៉ាងជោគជ័យ នាំមុខមាត់ដល់ប្រទេស។
បន្ទាប់ពីបញ្ចប់អាណត្តិបវរកញ្ញាអន្តរទ្វីប Le Nguyen Bao Ngoc នៅតែខិតខំប្រឹងប្រែងក្នុងសកម្មភាពសិល្បៈ និងចូលរួមការងារសង្គម ហើយក៏ទទួលបានការសរសើរជាច្រើនពីមហាជន។ បវរកញ្ញារូបនេះគឺជានារីម្នាក់ក្នុងចំណោមសម្រស់ដែលមានភាពស្រស់ស្អាត និងសមិទ្ធិផលសិក្សាយ៉ាងត្រចេះត្រចង់ ឈានមុខក្នុងប្រទេសវៀតណាមមួយរូបដែរ។
ទី៣ Nguyễn Thúc Thùy Tiên (Miss Grand International 2021)
Nguyen Thuc Thuy Tien កើតក្នុងឆ្នាំ ១១៩៨ កម្ពស់ ១ម៉ែត្រនិង៧១សង់ទីម៉ែត្រ នាងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ នៅ Miss Southern ឆ្នាំ ២០១៧ មុនពេលឡើងដល់កំពូលទាំង៥ និងជា Beauty of Charity of Miss Vietnam ឆ្នាំ ២០១៨។ នាងធ្លាប់តំណាងឲ្យប្រទេសវៀតណាមក្នុងកម្មវិធី Miss International ក្នុងឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២១ នាងតំណាងវៀតណាម ក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International និងទទួលបានតំណែងកំពូលជាម្ចាស់មកុដលើឆាក។
ជិត ៣ ឆ្នាំចាប់តាំងពីបានគ្រងមកុដ MGI ឆ្នាំ២០២១ បវរកញ្ញារូបនេះ នៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ កែលម្អការអប់រំ និងព្យាយាមជ្រៀតខ្លួនធ្វើជាតារាសម្ដែង។ កាលពីខែមិថុនាកន្លងទៅ Thuy Tien បានចែករំលែកដំណឹងល្អថា នាងទើបតែបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋាន ពីសាកលវិទ្យាល័យក្នុងប្រទេសស្វីស។
មិនត្រឹមប៉ុណ្ណឹងទេ Thuy Tien គឺជារាជិនីសម្រស់ដ៏កម្រមួយរូប ដែលអាចរក្សាបាននូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ ព្រមទាំងភាពគួរឲ្យអាណិតពីសាធារណជន ទោះបីជានាងបានបញ្ចប់អាណត្តិនិងមានរឿងចម្រូងចម្រាសពាក់ព័ន្ធនឹងអំពើពេស្សាចារយ៉ាងណាក្ដី ។ នៅក្នុងចំណាត់ថ្នាក់នៃឥស្សរជនមានឥទ្ធិពលនៅលើបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Thuy Tien តែងតែលេចឡើងជាមួយនឹងសន្ទស្សន៍វិជ្ជមានភាគច្រើន។
ទី៤ Nguyễn Phương Khánh ( បវរកញ្ញាផែនដី ឆ្នាំ២០១៨, Miss Earth 2018)
បវរកញ្ញាកើតនៅឆ្នាំ ១៩៩៥ បន្ទាប់ពីទទួលបានជ័យលាភីលេខ២ Miss Sea Vietnam Global ឆ្នាំ២០១៨ នាងបានតំណាងឲ្យប្រទេសវៀតណាម ទៅចូលរួមការប្រកួត Miss Earth 2018 និងទទួលបានមកុដដោយជោគជ័យ។
ក្រោយនាំជ័យលាភីយ៉ាងគគ្រឹកគគ្រេងចូលមកប្រទេស នាង Phuong Khanh បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍នានា និងសកម្មភាពស្ម័គ្រចិត្តក្នុងនាមជាបវរកញ្ញាផែនដី។ បើធៀបនឹងបវរកញ្ញាផ្សេងទៀត សម្រស់ហាក់បីដូចជាអាថ៌កំបាំងជាង។ មហាជនជាច្រើនបានបញ្ចេញមតិថា មុខមាត់របស់នាងកាន់តែមានភាពប្រសើរឡើង បើធៀបនឹងពេលនាងគ្រងមកុដលើកដំបូង។
ទោះជាបញ្ចប់អាណាតិ្តអស់រយៈពេលច្រើនឆ្នាំក៏ពិតមែន តែ Phuong Khanh នៅតែបង្ហាញមុខក្នុងកម្មវិធីកម្សាន្តនានា និងជាចៅក្រមសម្រាប់ការប្រកួតជាច្រើនដូចជា Miss Tourism Vietnam Global ឆ្នាំ២០២១ ចៅក្រមកម្មវិធី Miss Universe Vietnam ឆ្នាំ២០២២ ព្រមទាំងដើរតួក្នុងតួនាទីសំខាន់ៗរបស់កម្មវិធីបង្ហាញម៉ូដធំៗ ដែលឈានមុខគេក្នុងប្រទេសវៀតណាម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់មកុដ Miss International នាង Thanh Thuy មានប្រវត្តិសិក្សាដ៏ភ្ញាក់ផ្អើល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល