Connect with us

ជីវិតកម្សាន្ដ

រ៉ាប៊ី ទម្លាយអត្តសញ្ញាណបុរសម្នាក់ ក្រោយរិះគន់ប្រមាថកិត្តិយសខ្លួន

បានផុស

នៅ

អស់ភាពអត់ធ្មត់ តារាចម្រៀងសាច់ខ្ចីកញ្ញា រ៉ាប៊ី បានទម្លាយជាសាធារណ: នូវអត្តសញ្ញាណបុរសម្នាក់ដែលបានរិះគន់និងប្រមាថដល់កិត្តិយសរបស់ខ្លួន លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗកន្លងមកនេះ។ ទង្វើនេះ រ៉ាប៊ី ថាជារឿងមិនអាចទទួលយកបានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មរបស់តារាចម្រៀងល្បីឈ្មោះកញ្ញា រ៉ាប៊ី ពេលនេះ គឺបន្ទាប់ពីមានការវែកញែកនិងរិះគន់ពីសំណាក់បុរសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhang Chhen ដោយបានប្រើពាក្យពេចន៍មិនសមរម្យ ដោយការរិះគន់ និងប្រមាថមកលើខ្លួន។

បន្ទាប់ពីមានការរិះគន់ និងប្រមាថមកលើរូបនាង នៅព្រឹកថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កញ្ញា រ៉ាប៊ី បានទម្លាយរូបភាព អមជាមួយខ្លឹមសារថា កញ្ញា និងបុគ្គលរូបនោះ មានការឈ្លោះឆ្លងឆ្លើយគ្នា រហូតដល់ភាគីខាងបុរសនោះ blocked កញ្ញាតែម្តង។ កញ្ញាបន្តថា ការបង្ហាញអត្តសញ្ញាណបុគ្គលរូបនេះ​គឺដើម្បីចងចាំមុខទុកទៅថ្ងៃក្រោយ។

ទោះបីយ៉ាងណា បណ្តាអ្នកគាំទ្រតារាចម្រៀងស្រីរូបនេះ ក៏បានលើកទឹកចិត្តដល់នាង និងយល់ថា ជារឿងដែលមិនគួរកើតមានទៀតទេ។

គួរកត់សម្គាល់ថា ទីផ្សារចម្រៀងរបស់កញ្ញា រ៉ាប៊ី បច្ចុប្បន្ន នៅតែមានសន្ទុះហក់ឡើង និងមានទីផ្សាច្រើនក្នុងការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគុំតន្ត្រីនានានៅតាមបណ្តាខេត្ត។ ម្យ៉ាងទៀត រ៉ាប៊ី ក៏ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រមួយចំនួនធំ ពិសេសគឺក្រុមយុវវ័យតែម្តង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម