Connect with us

ជីវិតកម្សាន្ដ

​Zhao Wei ​ប្រឈម​នឹង​បណ្តឹង​ចំនួន ៤០០ ក្នុង​បទ​ឧក្រិដ្ឋ​មួយរបស់ក្រុមហ៊ុននាង

បានផុស

នៅ

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កាសែត iFeng បានរាយការណ៍ថា ក្រុមហ៊ុន Zhao Wei និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ទីបេ Longwei ត្រូវបានបង្ខំឲ្យបង់ប្រាក់ពិន័យចំនួន ៨,៤៨៨ យន់ ។ ​តុលាការក៏បានបង្ខំឲ្យក្រុមហ៊ុនទាំងពីរខាងលើប្រគល់ប្រាក់ចំនួន ៥,៦៨៩ យន់ ។ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺថា ក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ នាងនិងប្តីអ្នកជំនួញ Huynh Huu Long នៅតែប្រឈមនឹងបណ្តឹងចំនួន ៤០០ ពីបទផ្តល់ព័ត៌មានមិនពិតក្នុងប្រតិបត្តិការភាគហ៊ុន។

ពីមុនក្នុងឆ្នាំ ២០១៧ ផ្សារហ៊ុនសៀងហៃបានប្រកាសថា ប្តីប្រពន្ធ Zhao Wei – Huang You Long មានព័ត៌មានក្លែងក្លាយ ប្រើប្រាស់ឥទ្ធិពលហិរញ្ញវត្ថុ ផ្ទេរភាគហ៊ុន និងក្លែងបន្លំទិន្នន័យធ្វើអាជីវកម្ម បង្កើតក្រុមហ៊ុនខ្មោច ដើម្បីក្លែងបន្លំទីផ្សារភាគហ៊ុន។ អាជ្ញាធរបានពិន័យនាងនិងស្វាមី ម្នាក់ៗចំនួន ៦០០,០០០យន់ និងហាមឃាត់ពួកគេពីការចូលរួមក្នុងទីផ្សារភាគហ៊ុនរយៈពេល ៥ ឆ្នាំ។ ក្រៅ​ពី​ការ​ដាក់​ទោសទណ្ឌ តារាស្រីក៏​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​កណ្តាល​ចិន CCTV លែងពាក់ព័ន្ធជាមួយដែរ។

Zhao Wei និងស្វាមី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពេល​កើតហេតុ​ឈ្មោះ Zhao Wei បាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​ទាំង​តូច និង​ធំ​ចំនួន ៥៥០​បណ្តឹង។ ក្រុមហ៊ុនវប្បធម៌ដែលនាងទទួលបន្ទុកបានបាត់បង់បណ្តឹងចំនួន ១០២ពីបទក្លែងបន្លំ ហើយត្រូវបង់ប្រាក់សំណងជិត១២ លានដុល្លារអាមេរិក ។ រឿងអាស្រូវ​ក្លែងបន្លំ​ភាគហ៊ុន​បាន​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់តារាស្រីវ័យ៤៨ឆ្នាំក្នុង​ពិភព​ជំនួញ និង​កម្សាន្ត​ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ។

មិនត្រឹមប៉ុណ្ណឹងទេ នាងត្រូវ​បាន​មហាជន​ជាច្រើន​រិះគន់​ថា​ជា​ស្ត្រី​បោកប្រាស់។ មុនពេលការលួចបន្លំត្រូវបានលាតត្រដាង តួត្រចៀកកាំ ត្រូវបានគេដាក់ឈ្មោះថាជា មហាសេដ្ឋីស្រីនៅក្នុងឧស្សាហកម្មកម្សាន្ត នៅពេលដែលនាងបានដើរតាមគន្លងរបស់ស្វាមីដើម្បីចូលរួមក្នុងពិភពវិនិយោគ និងទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនជិត១ ពាន់លានដុល្លារឯណោះ ។

នៅឆ្នាំ ២០២១សកម្មភាពទាំងអស់របស់ Zhao Wei​ នៅក្នុងកម្មវិធី Chinese showbiz នឹងត្រូវបញ្ឈប់។ ឈ្មោះរបស់នាងត្រូវបានដកចេញពីការងារដែលនាងបានសម្តែង ហើយវេទិកាមួយចំនួនបានរឹតបន្តឹងការស្វែងរកពាក្យគន្លឹះទាក់ទងនឹងតារាស្រី។ ម៉ាកដែលនាងតំណាងក៏លាក់ ឬលុបការបង្ហោះដែលទាក់ទងនឹងនាងដែរ។ ទង្វើទាំងនេះបានធ្វើឲ្យទស្សនិកជនគិតថាកំពូលតារារូបនេះត្រូវបានហាម ប៉ុន្តែមន្ត្រីមិនទាន់បានប្រកាសពីមូលហេតុដែលរូបនាងត្រូវពិន័យនោះទេ។ ដូច្នេះហើយ ការដែលតារាស្រូត្រកូល Zhao ត្រូវហាមមិនឲ្យចាក់ផ្សាយ នៅតែជាអាថ៌កំបាំងនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។

នៅពាក់កណ្តាលខែសីហា មតិសាធារណៈក្នុងប្រទេសមានការរំជើបរំជួល នៅពេលដែលគេរកឃើញថា ឈ្មោះរបស់ Zhao Wei​ ត្រូវបាន Unblock នៅលើបណ្តាញទំនាក់ទំនងសង្គមល្បីៗដូចជា Douban, Douyin (Tiktok ចិន), Tieu Hong Thu (Xiaohongshu) ជាដើម។ នេះ​ជា​ការ​លើក​ឡើង​ថា តារា​ស្រី​រូប​នេះ​នឹង​វិល​មក​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី showbiz ក្នុង​ពេល​ឆាប់ៗ​នេះ ថែម​ទាំង​មាន​ព័ត៌មាន​ថា​កាលបរិច្ឆេទ​ជាក់លាក់​គឺ​ថ្ងៃ​ទី ២៧ ខែ​សីហា។ ទោះជាយ៉ាងនេះក្តី មកទល់នឹងពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា ថានាងអាចនាំចេញឧស្សាហកម្មកម្សាន្តឡើងវិញបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រោះរឿងផ្ទាល់ខ្លួន Huang Xiaoming ចេញ​មុខ​សុំទោស​អ្នក​គាំទ្រ និង​អ្នក​យក​ព័ត៌មាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម