ជីវិតកម្សាន្ដ
លោកតា វ៉ិចទ័រ ប្រាប់គន្លឹះ ២ចំណុច ដើម្បីសម្រេចបានជោគជ័យការងារ
ប្រាកដណាស់ការកំណត់គោលដៅជីវិត ក៏ដូចជាបំពេញការងារ គឺជារឿងសំខាន់ដើម្បីសម្រេចនូវកិច្ចការដ៏ល្អ និង ជោគជ័យតាមរយ:ពេលវេលារបស់យើងម្នាក់ៗ ក្នុងការបម្រើការងារផ្សេងៗតាមចំណេះជំនាញ។
មនុស្សដែលមានគោលដៅជីវិតច្បាស់លាស់ ពួកគេនឹងជួបនូវអនាគតដ៏ត្រចេះត្រចង់ដូចអ្វីដែលគេប៉ងប្រាថ្នា។ ជាគន្លឹះមួយដ៏ល្អ ឬអាចថាជាការដាស់តឿនដល់យុវជនជំនាន់ក្រោយៗនោះ ផលិតករកម្មវិធីកម្សាន្តគឺលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានចែករំលែក ២ចំណុចក្នុងពេលបំពេញការងារ គឺការទទួលខុសត្រូវ និងភាពស្មោះត្រង់។

ផលិតករកម្មវិធីកម្សាន្តរូបនេះ សង្កត់ធ្ងន់ថា បើមានពីរចំណុចនេះ ទេវតានឹងតាមថែរហូត។ ន័យនេះ លោក សុវណ្ណ រិទ្ធី អាចសំដៅលើអ្នកដែលមិនទាន់បានយល់ច្បាស់ពីតម្លៃនៃការងារ។
គួររំលឹកថា ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះ និងជាប្រធានក្រុមកំប្លែងលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ កន្លងមកធ្លាប់អះអាងឆន្ទ:របស់ខ្លួនថា “គុណធម៌ជីវិត បើទោះលោកទៅដល់ជើងមេឃក៏មិនភ្លេចគុណអ្នកជួយលោកដែរ”។
គិតមកដល់ពេលនេះលោកតាវ៉ិចទ័រ បានសាងកេរ្តិ៍ឈ្មោះលើវិថីកំប្លែងមានរយ:ពេលយូរឆ្នាំមកហើយ ខណ:ដែលការងារលោកបច្ចុប្បន្ន កាន់តែមានសន្ទុះ និងទីផ្សាគាំទ្រតាមរយ:ការផលិតរឿងកំប្លែងខ្លីៗផងនោះ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់