Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ បំផុសការស្លៀកពាក់ឈុតល្បុក្កតោ អបអរខួប២ឆ្នាំ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

តារាសម្តែងនិងជាគ្រូគុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ បានចេញមុខបំផុសមហាជននិងអ្នកគាំទ្រ ចូលរួមស្លៀកពាក់ឈុតល្បុក្កតោខ្មែរដើម្បីជាការចូលរួមអបអរសាទរខួប២ឆ្នាំ នៃការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

កញ្ញា ពេជ្រ ចរណៃបច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរ កញ្ញាក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ និងតាមរយ:ការបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ងាកមកចាប់អារម្មណ៍កៀកជិតដល់ខួប២ឆ្នាំ នៃការចុះបញ្ជីគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ តារាស្រី ពេជ្រ ចរណៃ បានអំពាវនាវថា “តោះយើងនាំគ្នាពាក់ឈុតល្បុក្កតោថតផ្សព្វផ្សាយ និងចូលរួមអបអរខួប២ឆ្នាំ ដែលក្បាច់គុនល្បុក្កតោចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤នេះ”

ជាមួយគ្នានោះតារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ ធ្លាប់បានចេញមកអះអាងពីគោលជំហររបស់ខ្លួនថា ខ្លួននឹងបន្តហាត់រៀនក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ។ នេះក៏ដើម្បីបង្ហាញពីការស្រលាញ់ និងឆន្ទ:របស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរផងដែរ។

សូមបញ្ជាក់ដែរថា​​ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ​ បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តរដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលប្រារព្ធធ្វើនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក បានអនុម័តយល់ព្រមចុះគុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ តាមសេចក្ដីសម្រេច17.COM7៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៦ នាទីutes មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច១ ម៉ោង មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម