ជីវិតកម្សាន្ដ
កាន់តែលើសមុនទៀត! G-Dragon តែងខ្លួនដូចម៉ាក់អ៊ំ ថែមខោពណ៌ផ្កាឈូកស្រស់
ជាការពិតណាស់ កាលពីពេលកន្លងទៅនេះ G-Dragon បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ទៅលើការតុបតែងខ្លួនរបស់លោក ដែលធ្វើឲ្យមានការលេងស្ទាយ៍តាមគ្រប់គ្នា។ មិនខុសពីលើកមុននោះទេ សារនេះ GD បានស្លៀកពាក់ស្ទាយ៍ម៉ាក់អ៊ំសារជាថ្មី ធ្វើដំណើរទៅកម្មវិធី MAMA។
គួររំលឹកដែរថា Fashion របស់ GD បានធ្វើឲ្យផ្ទុះ Trending នាំគ្នាតែងខ្លួនតាមពេញបណ្ដាញសង្គម ដោយពាក់អាវចាក់ពណ៌ក្រហម ពាក់ក្រម៉ារុំជុំវិញក្បាល ដែលនេះ ត្រូវបានគេស្គាល់ថាជាស្ទាយ៍ម៉ាក់អ៊ំ។ ចំណែកឯ ថ្មីៗនេះ តារាប្រុសរូបនេះ បានពាក់ក្រម៉ារុំក្បាលពណ៌ខ្មៅ និង អាវចាក់ពណ៌ខ្មៅម្ដង។

លើសពីនោះ រំលេចជាមួយនឹងខោចាក់ពណ៌ផ្កាឈូកស្រស់ ដែលមានភាពលេចធ្លោរខ្លាំងតែម្ដង ដែលវាជាការតែងខ្លួនថ្មីរបស់ G-Dragon។ អ្វីដែលពិសេស តារារ៉េបរូបនេះ នឹងធ្វើការបង្ហាញខ្លួនលើឆាកប្រគុំតន្ត្រី MAMA 2024 ដែលប្រារព្ធឡើងនៅប្រទេសជប៉ុន បន្ទាប់ពីឃ្លាតឆ្ងាយអស់រយៈពេល៧ឆ្នាំមក។
ជាមួយគ្នានេះដែរ G-Dragon ត្រូវបានគេឲ្យឈ្មោះថា ស្ដេចនៃម៉ូត King of Fashion, Fashion Icon ចំពោះការតែងខ្លួននិយាយរបស់លោក ចេញមកធ្វើឲ្យផ្ទុះការពេញនិយមតាមគ្រប់ៗគ្នាតែម្ដង៕





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ